adverise with khmeread 19

នាង Kimberley Garner បង្ហាញ​រាង​ដ៏​សិច​ស៊ីក្នុង​ឈុត​ហែល​ទឹក​

នាង​ប្រហែល​បានក្លាយ​ជាតា​រា​ម៉ូ​ដែល​ល្បីល្បាញ​ម្នាក់ បន្ទាប់ពី​លេចមុខ​នៅក្នុង​កម្មវិធី​កម្សាន្ត Made in Chelsea របស់​ប៉ុស្តិ៍​អង់គ្លេស E4​។​

​ប៉ុន្តែ​សម្រាប់​នាង Kimberley Garner ឈុត​បី​គី​នី​និង​រាង​ដ៏​ស៊ិ​ច​ស៊ី​របស់​នាង​ទេ​ដែល​បានក្លាយ​ទៅជា​ប្រភព​ចំណូល​មួយ​ដ៏​អស្ចារ្យ​សម្រាប់​នាង ខណៈដែល​តារា​ម៉ូ​ដែល​ស្រី​រូបនេះ​បានបង្ហាញ​រូបភាព​មួយចំនួន ដែល​នាង​បាន​ថត​នៅឯ​កោះ Antigua កាលពីពេល​ថ្មីៗ​នេះ​។​

​ស្រី​ស្រស់​សក់ទង់ដែង​វ័យ ២៥ ឆ្នាំ​រូបនេះ បាន​សបញ្ជាក់​ថា​នាង​គឺជា​មនុស្ស​ដ៏​ពិសេស​សម្រាប់​ថត​ផ្សាយពាណិជ្ជកម្ម​ឈុត​សំលៀកបំពាក់​ហែល​ទឹក ខណៈដែល​នាង​បានធ្វើឱ្យ​កម្តៅ​ក្នុង​ខ្លួន​ប្រុសៗ​កើនឡើង​ជាមួយនឹង​ឈុត​សល់​សាច់​ក្រណាត់​បន្តិច​ប៉ុណ្ណោះ​បិទបាំង​រាងកាយ​របស់​នាង​។  

​នាង Kimberley Garner សញ្ជាតិ​អង់គ្លេស​គឺជា​តារា​បង្ហាញ​ម៉ូត តារា​កម្មវិធី​ទូរទស្សន៍ តារាភាពយន្ត និង​ជា​អ្នក​រចនា​ម៉ូត​ឈុត​ហែល​ទឹក​។ នាង​បានកើត​នៅ​ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ​១៩៩០ និង​ចាប់ផ្តើម​ល្បីល្បាញ​ពេល​សម្តែង​ក្នុង​កម្មវិធី Made in Chelsea ក្នុង​ឆ្នាំ​២០១២៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់