adverise with khmeread Chanboramey ngoun

ក្រុមកីឡា​សីដក់​កម្ពុជា​តូចចិត្ត​ចង់​ស្រក់ឈាម​ពេល​គ្មាន​កន្លែង​ហ្វឹកហាត់​ត្រឹមត្រូវ ទោះ​ខំ​ដណ្តើមបាន​មេដាយ​ជូន​ជាតិ

​    ​ប្រិយមិត្ត​និង​យុវជន​ខ្មែរ​មួយចំនួនធំ​ឥឡូវ​បាន​ងាក​មក​គាំទ្រ​វិស័យ​កីឡា​ក្នុងនោះ​មានដូចជា​កីឡាបាល់ទាត់ តៃ​ក្វាន់​ដូ និង​ប៉េតង់​ជាដើម ហើយ​មាន​កីឡាករ និង​កីឡាការិនី​ឆ្នើម​ជាច្រើន​បាន​នាំមក​នូវ​មេដាយ​មេ​មាស​ជូន​ជាតិ​មាតុភូមិ​ទៀតផង​។ 

​    ​ផ្ទុយទៅវិញ​កីឡា​សីដក់​និង​សី​ឈិន​ឡុង​ហាក់ដូចជា​ពុំ​សូវ​មានការ​ចាប់​អារ​ម្ម​ណ៏​ពី​សំណាក់​ប្រជាជន​ខ្មែរ​មួយចំនួន​ឡើយ បើទោះបីជា​ខំ​ដណ្តើមបាន​មេដាយ​ជាច្រើន​ជូន​ជាតិ និង​លើកតម្កើង​កិ​ត្ត​យស​ជាតិ​ដូច​កីឡា​ដទៃ​ក៏ដោយ​។ ថ្មីៗ​នេះ​ក្រុមកីឡា​សីដក់​កម្ពុជា​បាន​ចូល​រូ​ម​ប្រកួត​នៅ​ប្រទេស​ភូមា​កាលពី​ថ្ងៃទី​១៤ កុម្ភៈ ឆ្នាំ​២០១៦ ក្នុង​កម្មវិធី​ប្រកួត​ជើងឯក​សី​ឈិន​ឡុង​អាស៊ាន​លើក​ទី​២ ឬ "2nd ASEAN CHINLONE CHAMPIONSHIP" ដែល​ដឹកនាំ​ដោយ​លោកគ្រូ​ខេមរា​និង​រួម​ដំណើរ​ជាមួយ​ថ្នាក់ដឹកនាំ​ប្រទេស​ថៃ​ព្រមទាំង​កីឡាករ​នៃ​ប្រទេស​នេះ​ផង​។ 

​    ​អ្វី​ដែលជា​មោទនភាព​ជាតិ​នោះ​គឺ​ក្រុម​កីឡាករ​សីដក់​បានឈ្នះ​មេដាយមាស​ចំនួន​១ និង​កីឡាការិនី​ឈ្នះ​មេដាយ​សំរឹទ្ធ​ចំនួន​២​។ ចប់​ការប្រកួត​ក្រុមកីឡា​សីដក់​បាន​វិល​មក​មាតុភូមិ​វិញ​នៅ​ថ្ងៃទី​២១ កុម្ភៈ ២០១៦​។ 

​    ​ដោយ​មើលឃើញ​ពី​ការខ្វះខាត​សព្វបែបយ៉ាង​បូករួម​ទាំង​ការបាក់​ទឹកចិត្ត​ដោយ​គ្មាន​អ្នកគាំទ្រ​ជួយ​ជំរុញ​ទឹកចិត្ត​ពីក្រោយ ពេល​វិលត្រឡប់​ពី​ដណ្តើម​មេដាយ​ជូន​ជាតិ​រួច​ផង​នោះ កីឡាករ ងួន ចាន់​បូរ៉ា​មី (Chanboramey Ngoun) បាន​ចេញមុខ​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន​ដើម្បីឱ្យ​មហាជន​ចាប់អារម្មណ៍​និង​ជួយ​ចូលរួម​ថែរក្សា​កីឡា​ប្រពៃណីជាតិ​មួយ​នេះ​កុំឱ្យ​បាត់បង់​ទៅវិញ​។ 


​    ​
​    ​លោក​បាន​ទទូច​សុំ​និង​ត្អូញត្អែរ​តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា "​តស៊ូ​ជាមួយនឹង​គ្រួសារ​សីដក់​តាំងពី​អត់​ដែល​បាន​មេដាយ និង​មាន​កន្លែង​ហាត់​តូច​មួយ​ក្នុង​ដំបូលទូក (​ស្តា​ត​អូឡាំពិក​) រហូតដល់​បាន​មេដាយ Sea Games និង Games​ផ្សេងៗ​ទៀត​ជាច្រើន​....​តែ​បែរជា​គ្មាន​កន្លែង​ហ្វឹកហាត់​ច្បាស់លាស់​មួយ ដែល​សូម្បីតែ​ដំបូលទូក​ដែល​ធ្លាប់​ហាត់​ប៉ុន្មាន​ឆ្នាំ​ក៏​លែងមាន (​បច្ចុប្បន្ន​ហាត់​នៅ Nocc) យើងទាំងអស់គ្នា​នឹង​ខំតស៊ូ​តទៅទៀត​បើទោះបីជា​គ្មាន​ទីលាន​សម្រាប់​ហ្វឹកហាត់​ស្តង់ដារ​ពិត​ប្រា​ដក​ក៏ដោយ​, ហើយ​សង្ឃឹមថា​ថ្ងៃ​ណាមួយ​ថ្នាក់ដឹកនាំ​នឹង​មើលឃើញ​ពី​ផលវិបាក​របស់​យើង​ដែលជា​កីឡាករ​ជម្រើសជាតិ ព្រោះ​ថាបើ​មិនមាន​ការជួយជ្រោមជ្រែង​ពី​សំណាក់​ថ្នាក់ដឹកនាំ​ទេ កីឡា​សីដក់​ដែល​ក៏​ជា​កីឡា​ប្រពៃណី​របស់​ខ្មែរ​យើង​គឺ​នឹងត្រូវ​បាត់បង់​ដោយសារ​គ្មាន​អ្នក​បន្តវេន ជាពិសេស​គឺ​កីឡាការិនី​”​។ 

​    ​សូម​ស្ថាប័ន​ពាក់ព័ន្ធ​មេត្តា​ពិនិត្យមើល​បញ្ហា​ដែល​កីឡាករ ងួន ចាន់​បូរ៉ា​មី បានលើកឡើង​ផង ដើម្បី​កុំឱ្យ​មានការ​បាក់​ទឹកចិត្ត​រាលដាល​ដល់​កីឡាករ​ក្នុង​ប្រភេទ​កីឡា​ផ្សេងទៀត ដែល​ខំប្រឹង​ដើម្បី​ជាតិ​៕​

adverise with khmeread

មតិយោបល់