ការស្រាវជ្រាវថ្មីរកឃើញភស្តុតាងថា ក្មេងប្រុសកើតហឺត មានឆ្អឹងខ្សោយឆាប់បាក់ជាងក្មេងធម្មតា ៣០% ចំណែកក្មេងស្រី...

ការស្រាវជ្រាវថ្មីបានបង្ហាញថា ជំងឺហឺតបង្កើនហានិភ័យនៃការបាក់ឬប្រេះឆ្អឹងចំពោះក្មេងប្រុស។ នេះបើតាមការចុះផ្សាយលើកាសែត Daily Mail កាលពីថ្ងៃទី ៤ មេសា។

ការស្រាវជ្រាវនេះរកឃើញថា អ្នកជំងឺពីកម្រិតមធ្យមទៅធ្ងន់ធ្ងរ ដែលចេញរោគសញ្ញារាល់ថ្ងៃ គឺមានឱកាសបាក់ឆ្អឹង ៣០% ច្រើនជាង អ្នកដែលមិនមានប្រភេទជំងឺរលាកសួតបែបនេះ។

វេជ្ជបណ្ឌិត Sharon Brennan-Olsen អ្នកដឹកនាំការស្រាវជ្រាវមកពីសាកលវិទ្យាល័យ Melbourne និយាយថា "ដោយសារជំងឺហឺតគឺជាជំងឺរលាកសួត វាអាចបណ្តាលឱ្យខ្សោយឆ្អឹង ដោយរំខានដល់យន្តការនៃការបង្កើតឆ្អឹង។

ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ក្មេងស្រីដែលមានជំងឺហឺត គឺមិនមានហានិភ័យខ្ពស់នៃការបាក់ឆ្អឹងទេ នេះគឺដោយសារពួកនាងមិនសូវចូលរួមក្នុងសកម្មភាពគ្រោះថ្នាក់ដូចក្មេងប្រុស។

ក្រុមអ្នកវិទ្យាសាស្ត្របានណែនាំ ក្មេងប្រុសដែលកើតជំងឺហឺត បន្តភាពសកម្មខាងរាងកាយកុំឈប់ ប៉ុន្តែត្រូវចេះប្រយ័ត្នប្រយែងពីហានិភ័យបាក់ឆ្អឹង៕

adverise with khmeread