adverise with khmeread 1

លោក Allegri៖ វា​ពិតជា​សំខាន់​សម្រាប់ Juventus ក្នុងការ​បដិសេធ​គ្រាប់​បាល់​របស់ Bayern Munich នា​រាត្រី​នេះ

​អ្នកចាត់ការ​ទូទៅ​ក្រុម​សេះបង្កង់ Juventus លោក  Massimiliano Allegri បានបញ្ជាក់​ពី​ចំណុច​សំខាន់ៗ​នៃ​តំបន់​ការពារ​របស់ខ្លួន ខណៈដែល​ក្រុម​សេះបង្កង់​នឹងត្រូវ​ទទួល​ស្វាគមន៍​ក្រុម​ជើង​ខ្លាំង​អាល្លឺម៉ង់ Bayern Munich នៅ​ទឹកដី Juventus នា​យប់​នេះ​។​

​ក្រុម​រហស្សនាម​ស្ត្រី​ចំណាស់​មួយ​នេះ​បានទទួល​លទ្ធផល​ជោគជ័យ​ជំនះក្នុង​លី​ក​កំពូល​អ៊ីតាលី Serie A ១៥ លើក​ជាប់ៗ​គ្នា​ តែបាន​បញ្ឈប់​ល្បឿន​នៃ​ភាពជោគជ័យ​មួយ​នេះ ក្រោយ​លេង​ស្មើ​ជាមួយ​ក្រុម Bologna កាលពី​រាត្រី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​។ ហើយ​លោក Allegri ហាក់​បាន​យល់ច្បាស់​អំពី​ការ​គម្រាម​គំហែង​របស់​ក្រុម​លោក Pep Guardiola ដែល​បានបង្ហាញ​នៅក្នុង​តំបន់​អឺរ៉ុប​។​

​លោក Allegri បានផ្តល់​បទសម្ភាសន៍​ទៅកាន់​បណ្តា​អ្នកកាសែត​មុន​ការប្រកួត​ឈាន​មកដល់​យប់​នេះ​ថា "​រឿង​មួយចំនួនធំ​នឹងត្រូវ​បានសម្រេច​ក្នុងការ​ប្រកួត​ជើង​ទី​១​ដែល​ស្ថិតក្នុង​ទីក្រុង Turin មួយ​នេះ​។ ហេតុដូច្នេះ​ហើយ​វា​នឹង​ក្លាយជា​រឿង​មួយ​ដ៏​មាន​សារៈសំខាន់​ក្នុងការ​បដិសេធ​គ្រាប់​បាល់រ​បស់ដៃ​គូប្រកួត​"​។​

​លោក​បាន​បន្ថែមទៀតថា "​យើង​សក្តិសម​នឹង​ទទួល​បានការ​ឈានដល់​វគ្គ ១៦ ក្រុម​ចុងក្រោយ​។ ប៉ុន្តែ​ការប្រកួត​មួយ​នេះ​គឺ​ខ្លាំង​ជាង​វគ្គ​ពាក់កណ្តាល​ផ្តាច់​ទៅទៀត​"៕​

adverise with khmeread
ប្រភព៖ forzaitaly

មតិយោបល់