adverise with khmeread Index5

ម៉ូតូ​បុក​ម៉ូតូ​របួសធ្ងន់​៣​នាក់​នៅមុខ​កំពូល​

    កណ្តាល​ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​កាលពី​វេលា​ម៉ោង​៩​កន្លះ​យប់​នៅ​ថ្ងៃទី​២៣​កុមភៈ​ឆ្នាំ​២០១៦​នៅលើ​ផ្លូវ​លេខ​២៦១​ត្រង់ចំណុច​ភូមិ​អន្លុង់​ស្លែង​ឃុំ​សំបួរមាស​
 ស្រុក​មុខកំពូល ខេត្តកណ្តាល​។​

     ប៉ូលិស​និយាយថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​រវាង​ម៉ូតូ​និង​ម៉ូតូ​ដោយ​ម៉ូតូ​ម៉ាក​C100​កូរ៉េ​ពណ៍​ក្រហម ពាក់​ផ្លាកលេខ​គ្មាន​បើកបរ​ដោយ​ឈ្មោះ​អាន ម៉ូ​វ ភេទ​ប្រុស​អាយុ​25​ឆ្នាំមាន​ទីលំនៅ​ភូមិ​អន្លុង​ស្លែង​ឃុំ​សំបួរមាស​ស្រុក​មុខកំពូល​ខេត្តកណ្ដាល  ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង​។​

     ​លុះ​មកដល់​ចំណុចកើតហេតុ​បានមក​បុក​ជាមួយ​ម៉ូតូ​មួយគ្រឿង​ម៉ាក S X ពណ៍​ក្រហម​ពាក់​ស្លាក​លេខ  ភ្នំពេញ 1CY.6138 បើកបរ​ដោយ​ឈ្មោះ​ទិ​ត្យ រស្មី ភេទ​ប្រុស អាយុ​19​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្មី  ឃុំ​ស្វាយ​អំពារ ស្រុក​មុខកំពូល​ខេត្តកណ្ដាល ដោយមាន​ឌុប​មនុស្ស​ម្នាក់​ពីក្រោយ​ឈ្មោះ កូ  រ៉ូ ភេទ​ប្រុស អាយុ​21​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជាមួយគ្នា​ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង​(​ច្រាសទិស​គ្នា​) បណ្ដាល​ឲ្យ​របួសធ្ងន់​ដល់​អ្នកបើកបរ​ម៉ូតូ​ទាំងពីរ និង​អ្នកជិះ​ក្រោយ​ហើយ​បាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្នំពេញ​។​

​    ​ចំណែក​ម៉ូតូ​ទាំងពី​បាន​យកមក​រក្សាទុក​នៅ​ប៉ុស្តិ៍​សំបួរមាស ៕

adverise with khmeread

មតិយោបល់