ដឹងថាអង្គុយកន្លែងណាទេ ទើបមិនកើតអាការៈធេងធោងរកកល់ចង់ឈឺនៅលើយន្តហោះ? អ្នកជំនាញប្រាប់កន្លែងអង្គុយល្អបំផុត

ប្រសិនបើអ្នកត្រជាក់ដៃជើង ស្លេកស្លាំងអស់ឈាមរៀងរាល់ពេលធ្វើដំណើរលើយន្តហោះ អ្នកប្រហែលជាអង្គុយខុសកន្លែងហើយ។ 

យោងតាមការសិក្សាមួយចេញផ្សាយដោយ Proceedings of the National Academy of Sciences ចលនាបំលាស់ទីចុះឡើងរបស់មនុស្សនៅលើយន្តហោះគឺបណ្តាលឱ្យសាយភាពមេរោគច្រើនជាងខ្យល់ចេញចូលតាមបំពង់ក្នុងយន្តហោះទៅទៀត។ ហើយមនុស្សដែលអង្គុយនៅជាប់ផ្លូវដើរមាន ៨០ ភាគរយ ខណៈដែល ៦២ ភាគរយអង្គុយកៅអីជួរកណ្ដាល និង៤៣ភាគរយនៅក្បែរបង្អួចយន្តហោះ។ ដូច្នេះមានន័យថា អ្នកអង្គុយក្បែរបង្អួចយន្តហោះ គឺមានភាគរយតិចតួចណាស់ក្នុងការឆ្លងមេរោគដែលហើរចេញពីខ្លួនប្រាណអ្នកដំណើរដទៃ។

យ៉ាងណាមិញយោងតាមការសិក្សាដដែល រកឃើញថា ជើងហោះហើរមួយគឺមានអ្នកធ្វើដំណើរជាមធ្យម ១៥០ នាក់ ជាមួយនឹងអ្នកឈឺម្នាក់ប៉ុណ្ណោះ។ 

ដូច្នេះលើកក្រោយប្រសិនបើអ្នកអង្គុយក្បែរអ្នកមានជំងឺ (ដូចជាផ្ដាសាយជាដើម) បែរមុខអ្នកទៅខ្យល់ម៉ាស៊ីនត្រជាក់ក្នុងយន្តហោះ ដើម្បីឱ្យមេរោគហើរឆ្ងាយពីអ្នក ឬពាក់ម៉ាស់បង្ការតែម្ដង៕

adverise with khmeread
Loading ad ...