ពិតជាគួរឱ្យស្តាយណាស់ យូរហើយទើបដឹង! ពេលរលាកទឹកក្តៅ ចង់កុំឱ្យពងទឹកនិងបន្សល់ស្លាកស្នាម ទាញរបស់មួយពីទូទឹកកកយកមកត្រាំភ្លាម

ជាធម្មតា នៅពេលរលាកទឹកក្តៅ មនុស្សតែងប្រញាប់យកដៃឬជើងត្រាំក្នុងទឹកធម្មតា ឬ ទឹកត្រជាក់ ដើម្បីបំបាត់ការឈឺចាប់ពីការរលាក។ ប៉ុន្តែវិធីសាស្ត្រនេះ មិនអាចទប់ស្កាត់ស្បែកពីការឡើងពងទឹក និងបន្សល់ស្លាកស្នាមបានទេ។ 

កុំបារម្ភ គេមានវិធីសាស្ត្រល្អបំផុតមួយដែលយើងមិនធ្លាប់បានដឹងពីមុន នោះគឺទឹកដោះគោឆៅត្រជាក់ៗ។ 

ប្រសិនបើក្នុងទូទឹកកកលោកអ្នកមិនទាន់មានទឹកដោះគោឆៅត្រជាក់ៗក្លាសេទុកទេ គួរទិញវាស្តុកទុកយ៉ាងហោចក៏មួយដបដែរ គ្រាន់បង្ការក្រែងលោរលាកទឹកក្តៅ យើងមានវានៅក្បែរដៃស្រាប់។ 

ពេលរលាកទឹកក្តៅ យើងត្រូវរួសរាន់ចាក់ទឹកដោះគោឆៅត្រជាក់ៗក្នុងចានមួយ ហើយត្រាំដៃដែលរលាកនោះ ១៥ នាទី ឬ រហូតទាល់តែបាត់ឈឺចាប់ពីការរលាកនោះ។ ទឹកដោះគោឆៅសម្បូរប្រូតេអ៊ីន និង ជាតិខ្លាញ់ ដែលជួយស្តារស្បែកឡើងវិញភ្លាមៗ និងជួយកាត់បន្ថយការរលាកបានយ៉ាងច្រើនបំផុត ជាហេតុមិនបន្សល់ស្លាកស្នាមទេ ប្រសិនបើលោកអ្នកត្រាំដៃជើងក្នុងទឹកដោះគោត្រជាក់ៗទាន់ពេល៕

adverise with khmeread
Loading ad ...