adverise with khmeread O making money facebook

ហ្វាំងឡង់ចង់ចែកលុយហ្វ្រីៗចំនួន ១០.០០០ ដុល្លារក្នុងមួយឆ្នាំដល់មនុស្សពេញវ័យ

ប្រទេសហ្វាំងឡើងកំពុងពិចារណាលុបចោលរាល់អត្ថប្រយោជន៍សុខុមាលភាពទាំងអស់ រួចផ្តល់ជាប្រាក់សុទ្ធដល់មនុស្សគ្រប់គ្នាចំនួន ១០.០០០ ដុល្លារជំនួសវិញ។ 

រដ្ឋាភិបាលហ្វាំងឡង់ដែលទើបជាប់ឆ្នោតដើមឆ្នាំនេះមានគម្រោងណែនាំនូវការទូទាត់ជាសាច់ប្រាក់សុទ្ធ ៨០០ អឺរ៉ូ ឬ ៨៦៥ ដុល្លារដោយមិនដកពន្ធប្រចាំខែដល់ពលរដ្ឋពេញវ័យហ្វាំងឡង់គ្រប់រូប ដោយមិនខ្វល់ពីចំណូល ទ្រព្យសម្បត្តិ ឬស្ថានភាពការងាររបស់ពួកគេនោះឡើយ។ 

រដ្ឋាភិបាលគិតថា ចំណាត់ការនេះនឹងជួយសន្សំលុយរដ្ឋបានយ៉ាងច្រើន។ ប្រព័ន្ធសុខុមាលភាពរបស់ហ្វាំងឡង់បច្ចុប្បន្នមានភាពស្មុគ្រស្មាញខ្លាំង និងមានតម្លៃថ្លៃខ្លាំងណាស់ក្នុងការជម្រុញឲ្យប្រព័ន្ធនេះដំណើរការ។ ហើយរដ្ឋាភិបាលសង្ឃឹមថា ការធ្វើឲ្យប្រព័ន្ធនេះឲ្យមានភាពសាមញ្ញនឹងជួយកាត់បន្ថយបាននូវការិយាធិបតេយ្យដែលបង្កការខាតបង់ដល់រដ្ឋ។ 

រដ្ឋាភិបាលហ្វាំងលើកឡើងថា ការកែប្រែអាចនឹងជម្រុញទឹកចិត្តមនុស្សបន្ថែមទៀតឲ្យរកការងារធ្វើ។ ពលរដ្ឋហ្វាំងឡង់ចំនួន ៩,៥% បច្ចុប្បន្នពុំមានការងារធ្វើនោះទេ ដែលនេះជាចំនួនខ្ពស់បំផុតក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ។ រដ្ឋាភិបាលជឿថាប្រជាជនត្រូវបានរារាំងមិនឲ្យចេញទៅធ្វើការពីព្រោះពួកគេសុខចិត្តទទួលយកអត្ថប្រយោជន៍ដោយពុំធ្វើការជាជាងទទួលយកការងារប្រាក់ឈ្នួលទាប។ 

ប្រសិនបើមនុស្សពេញវ័យគ្រប់គ្នាទទួលបានសាច់ប្រាក់នេះមែន ដូច្នេះកម្មវិធីថ្មីនេះអាចនឹងត្រូវចំណាយលុយចន្លោះ ៤០ ទៅ ៥០ ពាន់លានអឺរ៉ូ (៥៤ ពាន់លានដុល្លារ) ក្នុងមួយឆ្នាំ។រដ្ឋាភិបាលគ្រោងនឹងបញ្ចប់សំណើនេះនៅឆ្នាំ ២០១៦ និងសាកល្បងកម្មវិធីនេះនៅឆ្នាំ ២០១៧៕ 

ប្រភព៖ ស៊ីអ៊ិនអ៊ិន

adverise with khmeread

មតិយោបល់