adverise with khmeread Index

កាប់​បុរស​ម្នាក់​ឲ្យ​របួសធ្ងន់​ឃាត់ខ្លួន​ម្នាក់​

    កណ្ដាល​៖ មាន​ករណី​អំពើហិង្សា​ដោយ​ចេតនា​កើតឡើង​នៅ​ថ្ងៃទី ២២​កុម្ភៈ​២០១៦ វេលា​ម៉ោង​១០​និង​៤៥​នាទី យប់​នៅ​ចំណុច​ភូមិ​ព្រែក​តា​ឯក ឃុំ​តា​លន់​ស្រុក​ស្អាង​ខេត្តកណ្ដាល​ប្រើ​កាំបិត​កាប់​ទៅលើ​បុរស​ម្នាក់​របួសធ្ងន់ ហើយ​ប៉ូលិស​ឃាត់​បុរស​ម្នាក់​។​

     ប៉ូលិស​និយាយថា​. ជនរងគ្រោះ​ឈ្មោះ ខន ខេន ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​កសិករ ទីលំនៅ ភូមិ​ឃុំ​កើតហេតុ​ខាងលើ ជនរងគ្រោះ មុត​ជើង​ស្ដាំ​០២កន្លែង​។​

    ចំណែក​ជនសង្ស័យ​ឈ្មោះ​ផុស សុភ​ក្រ័​ហៅ​ម៉ៅ​ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ កសិករ​មាន​ទីលំនៅៗ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​(​ឃាត់ខ្លួន​)​។​វត្ថុតាង​ចាប់យក​កាំបិត​បុ័ងតោ​០១​។​

    ប៉ូលិស​បន្តថា​. នៅ​ថ្ង​ទី​២២​កុម្ភៈ​២០១៦​វេលា​ម៉ោង​១០​និង​៤៥​នាទី​ក្រោយពេល​ឈ្មោះ​ផុស​សុភ​ក្រ័ ឈ្មោះ​ខន​ខេន​និង​ឈ្មោះ​ពេញ ថន ផឹកស្រា​មាន​សភាព​ស្រវឹង​នៅផ្ទះ​ឈ្មោះ​ពេញ​ថន រួចមក  ពេលនោះ​ឈ្មោះ​ខេន​និង​ឈ្មោះ សុ​ភ័​ក្រ​បែក​គ្នា​ទៅផ្ទះ​រាងខ្លួន រំពេច​នោះ​ឈ្មោះ​ខេន​បាន​កាន់​ដាវ​០១​ដើរមក​វិញ​។​

​    ​ចំណែក​ឈ្មោះ​សុ​ភ័​ក្រ ឃើញ​ដូច្នោះ​ក៏​ដណ្ដើម​ដាវ ពី​ដៃ​ឈ្មោះ​ខេន​ធ្វើ​ឲ្យ​មុត​ម្រាមដៃ​ខាងឆ្វេង​ឈ្មោះ​សុ​ភ័​ក្រ​បន្ដិច ភ្លាមនោះ​ឈ្មោះ​សុ​ភ័​ក្រ យក​កាំបិត​បុ័ងតោ​កាប់​ត្រូវ​ជើង​ឈ្មោះ​ខេន​ខាងស្ដាំ​០២​កាំបិត មុត​ហូរឈាម រួច​ឈ្មោះ​សុ​ភ័​ក្រ បោះ​កាំបិត​ចោល​គេចខ្លួន​មក​ផ្ទះ​ខ្លួន​វិញ​។​ចំណែក​ឈ្មោះ​ខេន បាន​ក្រុមគ្រួសារ​បញ្ជូនមក​ពេទ្យ​ព្យ​បាលរ​បួស​។​

   ប៉ូលិស​បន្តថា​. នៅវេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​២៣​កុម្ភៈ​២០១៦​ទើប​គ្រួសារ​ជនរងគ្រោះ​មកប្ដឹង​សមត្ថកិច្ច​ប៉ុស្ដិ​តា​លន់​។ ពេល​ទទួលបាន​ព័ត៌មាន​កម្លាំង​ប៉ុស្ដិ​បាន​ស្វែងរក​ឈ្មោះ​ផុស​សុ​ភ័​ក្រ មក​សាកសួរ​នៅវេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ដដែល​។​

     នៅ​ចំពោះមុខ​សមត្ថកិច្ច​ឈ្មោះ​ផុស​សុ​ភ័​ក្រ បាន​សារភាពថា​ខ្លួន​ពិតជា​បាន​យក​កាំបិត​បុ័ងតោ​កាប់​ឈ្មោះ​ខន​ខេន​ប្រា​ដក​មែន​។ នៅវេលា​ម៉ោង​៦​និង​៤០​នាទី​ល្ងាច ថ្ងៃទី​២៣ ​កុម្ភៈ​២០១៦ ប៉ូលិស​បាន​ឃាត់ខ្លួន​ឈ្មោះ​ផុស សុ​ភ័​ក្រ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕​

adverise with khmeread

មតិយោបល់