adverise with khmeread Index1

ឆែកឆេរ​ផ្ទះ​លក់​និង​ទទួល​បញ្ចាំ​ម៉ូតូ ទទួល​របស់​ចោរ​

     កណ្ដាល​៖ ប៉ូលិស​ស្រុក​អង្គស្នួល​បាន​ត្រួតពិនិត្យ​និង​ឆែកឆេរ ទីកន្លែង ផ្ទះ​ទិញ​លក់​ម៉ូតូ នៅ​ថ្ងៃទី​២៣ កុម្ភៈ ២០១៦ វេលា​ម៉ោង​៥​និង​០៥ នៅ​ចំណុច​ភូមិ​អង្គស្នួល​ទី​២​ឃុំ​ពើក​ស្រុក​អង្គស្នួល​ខេត្តកណ្តាល​ដោយ​ឃាត់​បុរស​ម្នាក់​ពីបទ​ទទួលផល​ចោរកម្ម​។​

    ប៉ូលិស​និយាយថា ដោយមាន​ការអនុញ្ញាត ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្តាល ឲ្យ​ធ្វើការ​ឆែកឆេរ​ផ្ទះ​ទិញ​លក់​ម៉ូតូ​របស់​ឈ្មោះ​មឹ​ម​-​ម៉ុ​ត​ភេទ​ប្រុស​
​អាយុ​៣០​ឆ្នាំ​មុខរបរ​ទិញ​លក់​ម៉ូតូ​នៅ​ភូមិ​អង្គស្នួល​ទី​២​ឃុំ​ពើក​ស្រុក​អង្គស្នួល​ខេត្តកណ្តាល​។ មានការ​ចូលរួម​ពី​លោក​មេភូមិ និង​លោក​មេឃុំ ពេលធ្វើការ​ឆែកឆេរ​បា​នរក​ឃើញ​ម៉ូតូ​ម៉ាក​សង់​ស៊េរី​២០០៥​ពាក់​ផ្លាកលេខ​ភ្នំពេញ​1L-7464 ពាក់ព័ន្ធ​ជនល្មើស យកទៅ​បញ្ចាំ និង​ម៉ូតូ​គ្មាន​ឯកសារ ៣ គ្រឿង ។​

     ប៉ូលិស​បន្តថា​. ១.​អាយ​ខន ០១​គ្រឿង​២.​ម៉ាក​វ៉ែ​វ ០១ គ្រឿង ៣.​ស្កុប​ពី ០១ គ្រឿង​និង​ដកហូត​ផ្លាកលេខ​០២​និង​ឃាត់ខ្លួន​ម្ចាស់​ហាង​បញ្ចាំ​។​ក្នុងករណីនេះ​សមត្ថកិច្ច កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី  ៕​

adverise with khmeread

មតិយោបល់