ស្ត្រីវ័យចំណាស់គួរពិសាបន្លែទាំងនេះ​ដើម្បីកាត់បន្ថយហានិភ័យដាច់សរសៃឈាមខួរក្បាល

ការស្រាវជ្រាវមួយបានបង្ហាញថា ស្ត្រីដែលទទួលទានផ្កាប្រូកខូលី (Broccoli) ផ្កាខាត់ណា និង ពន្លកស្ពៃខៀវ ទំនងមិនងាយរងជំងឺដាច់សរសៃឈាមខួរក្បាល (ស្ត្រូក) នោះទេ។

អ្នក ដែលទទួលទានបន្លែទាំង ៣ ប្រភេទនេះ ៣ដង ឬច្រើនជាងនេះក្នុងមួយថ្ងៃ គឺមានសរសៃឈាមសុខភាពល្អ។

ការសិក្សាក៏បានរកឃើញផងដែរថា ពពួកបន្លែ "ពន្លកឬផ្កា" គឺ មានអត្ថប្រយោជន៍ពិសេសណាស់។

ទាំងនោះរួមមាន ផ្កាប្រូកខូលី ផ្កាខាត់ណា ស្ពៃក្រញាញ់ មើមស្ពៃ ពន្លកបន្លែស្លឹកខៀវ ស្ពៃផ្លក់ចយ និង ពពួកបន្លែបៃតងជាច្រើនទៀត។

ការស្រាវជ្រាវដោយក្រុមអ្នកស្រាវជ្រាវជនជាតិអូស្ត្រាលីនេះ គឺស្រាវជ្រាវទៅលើភាពខាប់ក្នុងសរសៃឈាមការ៉ូទីត ដែលស្ថិតនៅកញ្ជឹងក។

ប្រសិនបើខាប់ពេកក្នុងសរសៃឈាមនេះ វាអាចរារាំងលំហូរឈាមទៅខួរក្បាលនិងបង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល៕ 

adverise with khmeread