មុនចូលឆ្នាំខ្មែរ កុំភ្លេចធ្វើរឿងមួយមុនគេនៅក្នុងផ្ទះដើម្បីលើករាសីឱ្យហេងៗគ្រប់គ្នា

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ ប្រជាជនដែលគោរពប្រណិបតន៍ព្រះពុទ្ធសាសនាមិនដែលភ្លេចឡើងនូវពិធីមួយ ដែលស្ទើរគ្រប់ផ្ទះទាំងអស់តែងតែធ្វើ នោះគឺ ពិធីស្រង់ព្រះ។

ពិធីស្រង់ព្រះនេះគឺទាក់ទងនឹងការលាងសម្អាតរូបចម្លាក់ព្រះ រូបថតព្រះ និងវត្ថុសាសនាផ្សេងៗ។ ពិធីនេះគឺកើតមានជាយូរយារណាស់មកហើយ និងបន្តធ្វើរហូតមកទល់សព្វថ្ងៃ។ ពិធីនេះនិយមធ្វើឡើងរៀងរាល់ឆ្នាំក្នុងឱកាសចូលឆ្នាំថ្មី។ តាមជំនឿ គេធ្វើពិធីស្រង់ព្រះគឺដើម្បីទទួលបានភាពរីករាយសុខដុមរមនាក្នុងគ្រួសារ នាំមកនូវលាភសំណាង និង រកស៊ីមានបានត្រជាក់ត្រជុំ។ ហើយវាក៏តំណាងឱ្យការគោរពដ៏ជ្រាលជ្រៅចំពោះព្រះពុទ្ធសាសនាផងដែរ។

* របៀបស្រង់ព្រះ
- រកក្រណាត់ ឬប៉ុងស្អាតមួយ
- ចានដែក
- ទឹកដែលមានទឹកអប់បាញ់ ឬ ទឹកក្រអូប មានផ្កាក្រអូបផង
- មុននឹងស្រង់ព្រះ សូមបន់ស្រន់អញ្ជើញព្រះមកស្រង់ទឹក
- ចំពោះរូបថត គួររកក្រណាត់ជូតឱ្យស្អាតតាមការគួរ
- កុំភ្លេចសម្អាតអាសនៈព្រះ រានទេវតា និងហឹងដាក់តាំងបដិមាឬរូបព្រះផង៕

adverise with khmeread
Loading ad ...