adverise with khmeread Iphone social apps facebook

ក្រុមហ៊ុន Facebook ចាប់​ដៃគូ​ជាមួយ Nokia ក្នុង​គម្រោង​ដ៏​ធំ​មួយ​ដើម្បី​ធ្វើ​ឲ្យ​ទូរស័ព្ទ​អ្នក​កាន់តែ​លឿន​

​    ​Facebook បាន​ចាប់​ដៃគូ​សហការ​មួយ ដែលមាន​ក្រុមហ៊ុន Nokia, Intel, និង​ក្រុមហ៊ុន​បណ្ដាញ​ទំនាក់ទំនង​មួយចំនួន ដើម្បី​បង្កើត​នូវ Open Source Hardware និង Software Platform សម្រាប់​វិស័យ​ឧស្សាហកម្ម​ទូរគមនាគមន៍​កាន់តែ​ប្រសើរឡើង​។​

​    ​បើសិនជា​គម្រោង​មួយ​នេះ​ជោគជ័យ ប្រតិបត្តិការ​មួយ​នេះ​នឹង​ជួយ​ដល់​ការបង្កើត​ប្រព័ន្ធ​បណ្ដាញ​ដែល​ប្រើប្រាស់​នូវ​វិធីសាស្ត្រ​ទាន់សម័យ ប៉ុន្ដែ​វា​នឹងមាន​ការផ្លាស់ប្ដូរ​សេដ្ឋកិច្ច​ខ្លះៗ​របស់​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ស​ម្រា​ប់​គម្រោង​ថ្មី​នេះ ដែល​ផ្ដល់​ឲ្យ​ដោយ​ក្រុមហ៊ុន Ericsson និង Cisco​។​

​    ​Facebook ក៏បាន​លើកឡើង​ទៅកាន់​បណ្តា​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ទាំងអស់​ថា គោលដៅ​របស់​ពួកគេ​មាន​បី​គឺ The Access, The backhaul, និង The core​។ The Access គឺ​ត្រូវ​ដឹងថា​ធ្វើ​ម៉េច​អាច​ឲ្យ​ទូរស័ព្ទដៃ​ឬ​កុំព្យូទ័រ​អាច​លេង​អ៊ី​ន​ធឺ​ណេ​ត​ឬ​អន​ឡាញ​នៅក្នុង​ទីតាំង​មួយ​។ The Backhaul គឺ​ធ្វើ​ម៉េច​អាច​ឲ្យ​រលកសញ្ញា​ឧបករណ៍​អាច​ទទួលបាន​នូវ​អ៊ី​ន​ធឺ​ណេ​ត​បាន​ស្រួល ដោយ​ក្នុងនោះ​អាច​ឲ្យ​ពួកគេ​ចាប់បាន​នូវ​ប្រព័ន្ធ fiber ឬ copper ឬ Microwave ដែល​អាស្រ័យ​ទៅនឹង​ទីតាំង​។

​    ​នៅពេលដែល​ពួកគេ​មាន​អ៊ី​ន​ធឺ​ណេ​ត ដូច្នេះ​ពួកគេ​អាច​លេង​អ៊ី​ន​ធឺ​ណេ​ត​និង​ទទួល​ទិន្នន័យ​ដែល​គេ​ចង់បាន​តាមរយៈ​ប្រព័ន្ធ​បណ្ដាញ​ក្រុមហ៊ុន (ឧ. Smart, Cellcard, Metfone, Beeline....) ដែល​ពួកគេ​ប្រើប្រាស់ យ៉ាង​ងាយស្រួល នេះហើយ​គឺ​គោលដៅ​ទី​បី​ដែល​គេ​ហៅថា The Core៕

adverise with khmeread
ប្រភព៖ ថែម

មតិយោបល់