សេដ្ឋីសំណាង មិនត្រឹមប្រពន្ធអនុញ្ញាតឱ្យដេកគ្រែរួមគ្នាជាមួយមិត្តស្រី ៥ នាក់របស់គាត់ទេ ឥឡូវថែមទាំងប្រកាសស្វែងរកស្រីស្នេហ៍ម្នាក់បន្ថែមទៀត

មហាសេដ្ឋីល្មោភស្រីដ៏ល្បីបំផុតរបស់អូស្ត្រាលីរូបនេះកំពុងស្វែងរកមិត្តស្រីថ្មីម្នាក់ទៀតដើម្បីចែករំលែកគ្រែដេកជាមួយគ្នានៅក្នុងភូមិគ្រឹះធំស្កឹមស្កៃតម្លៃរាប់លានដុល្លាររបស់គាត់នៅ Gold Coast។

លោក Travers Beynon កំពុងស្វែងរក "នារីទាក់ទាញខ្លាំងបំផុតមួយរូប" ដើម្បីមករួមរស់នៅក្នុងផ្ទះមាត់សមុទ្រដ៏ប្រណីតរបស់គាត់ ជាមួយប្រពន្ធនិងមិត្តស្រីជាច្រើននាក់របស់គាត់។

ឪពុកកូន៤អាយុ ៤៦ ឆ្នាំរូបនេះបានបើកទ្វារផ្ទះគាត់ស្វាគមន៍មិត្តស្រី ៥ នាក់រួចមកហើយ ដើម្បីចម្អិនអាហារពេលព្រឹក ថតរូបអាក្រាតល្វែងលើជាមួយគ្នា និង រីករាយនឹងជីវិត "ដ៏ត្រេកត្រអាល"។

លោក Travers Beynon បានប្រាប់កាសែត The Sun ថា "ជាមួយគ្រែក្បាច់ប្រពៃណីសម្រាប់ស្តេចដ៏ធំ មិត្តស្រី ៥ នាក់ទៀតអាចដេកលើគ្រែនេះបាន...ការស្វែងរកមិត្តស្រីម្នាក់ទៀតកំពុងធ្វើឡើង។ ខ្ញុំចង់ឱ្យមិត្តស្រីរបស់ខ្ញុំអភិវឌ្ឍ ស្វែងយល់ និងក្រេបជញ្ជក់បទពិសោធន៍លើសពីអ្វីដែលពួកនាងស្រមើលស្រមៃ"។

មហាសេដ្ឋីថ្នាំជក់ ដែលជួយឪពុកម្តាយរបស់គាត់បង្កើតវេបសាយ Free Choice គឺចង់បានមិត្តស្រី "រីករាយ រាក់ទាក់ ស្រស់ស្រាយ ចេះគិតគូរពិចារណា មានការផ្សងព្រេង និង ចេះគោរព" ដើម្បីចាប់ផ្តើមទំនាក់ទំនងស្នេហារពិតប្រាកដជាមួយ។

បេក្ខនារីដាក់ពាក្យជោគជ័យ នឹងត្រូវអញ្ជើញមកផ្ទះវីឡាដ៏ធំរបស់គាត់នៅចុងសប្តាហ៍ ដែលក្នុងនោះមានបន្ទប់ដេក ១៥ បន្ទប់ទឹក ១៩ និង ផ្ទះបាយ ៤។ រាល់ការចំណាយធ្វើដំណើរគឺគាត់ជាអ្នកចេញឱ្យទាំងអស់។

មុននេះ ប្រពន្ធគាត់ធ្លាប់ព្រលយថា រីករាយនឹងឱ្យមិត្តស្រីទាំង ៥ របស់គាត់រួមដំណេកទាំងអស់គ្នា ដោយមិនប្រកាន់នោះឡើយ៕

adverise with khmeread