ក្រុម Red Velvet និងតារា K-pop ជាច្រើនរូបទើបទៅច្រៀងនៅព្យុងយ៉ាង ឥឡូវបែកធ្លាយវីដេអូដ៏កម្រនេះហើយ...ឃើញហើយវាយតម្លៃខ្លួនឯងចុះ

កាលពីថ្មីនេះក្រុមចម្រៀងស្រីកូរ៉េខាងត្បូង Red Velvet ទើបតែសម្ដែងជាលើកដំបូងក្នុងទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ហើយមេដឹកនាំកូរ៉េខាងជើង គឺលោក គីម ជុងអ៊ុនក៏បានសរសើរដល់ការសម្ដែងរបស់ក្រុមចម្រៀងស្រីមួយនេះដែរ។

យ៉ាងណាមិញ ទោះបីយើងអាចឮពាក្យសរសើរចេញពីមាត់របស់លោក គីម ប៉ុន្ដែយើងមិនបានដឹងថាប្រជាជន និងមេដឹកនាំកូរ៉េខាងជើង មានប្រតិកម្មយ៉ាងណាទេ ក្នុងអំឡុងពេលប្រគុំតន្ត្រីនោះ។

មានវីដេអូមួយទើបតែបែកធ្លាយ ពីសកម្មភាពមួយឈុតដ៏កម្រនៃទស្សនិកជន រួមទាំងមេដឹកនាំរូបនោះ អង្គុយមើលបទញាក់ញ័ររំជើបរំជួលអារម្មណ៍ ប៉ុន្ដែហ្វូងទស្សនិកជនអង្គុយមើលប្រៀបបីដូចគេហូតយកព្រលឹងចេញពីខ្លួនយ៉ាងអ៊ីចឹង ពោលគឺអង្គុយមើលក្នុងទឹកមុខស្មើ ដោយមិនខ្វល់ថាបទនោះញាក់ឬមិនញាក់នោះឡើយ។

មួយឈុតនោះមានអ្នកលេងអ៊ីនធឺណេតជាច្រើនបានយកវាមក Troll ពេញអនឡាញ និងបង្កការភ្ញាក់ផ្អើលជាខ្លាំងដល់មនុស្សជុំវិញពិភពលោក ហើយហួសចិត្តនឹកស្មានមិនដល់ថា ការប្រគុំតន្ត្រីដ៏កក្រើក គឺកក្រើកតែលើឆាក នៅខាងក្រោមឆាកស្ងាត់ដូចចោរលួចសេះទៅវិញ៕

adverise with khmeread