adverise with khmeread 1

ភ្ញៀវទេសចរ​ចាប់​កូន​ត្រី Dolphin ថត Selfies រហូត​ទាល់តែ​វា​ងាប់​!

នៅក្នុង​ប្រទេស​អា​ហ្ស​ង់​ទីន ប្រជាជន​និង​ភ្ញៀវទេសចរ​បាននាំគ្នា​ឈរ​តម្រង់​ជួរ​ហាក់ដូចជា​បាន​ព្យាយាម​រក​ឱកាស​ដើម្បី​ថតរូប​ជាមួយ​កូន​ត្រី​ដូ​ល​ហ្វ៊ី​ន (Dolphin) ប៉ុន្តែ​សកម្មភាព​របស់​ពួកគេ​បានបញ្ចប់​ជីវិត​សត្វ​មួយ​ក្បាល​ទៅវិញ​។​

​បន្ទាប់ពី​មនុស្សម្នា​បាន​ប្រទះឃើញ​កូន​ត្រី Dolphin ពូជ Franciscana នៅ​ជិត​ច្រាំង​សមុទ្រ​នៅ​តំបន់ឆ្នេរ​មួយកន្លែង ពួកគេ​បាន​យក​វា​ចេញពី​ផ្ទៃ​ទឹក​ដើម្បីឱ្យ​ប្រជាជន​នៅ​ទីនោះ​អាច​ទទួលបាន​ឱកាស Selfie ជាមួយ​សត្វ​មួយ​ក្បាល​នេះ​។ មតិ​មហាជន​ជាច្រើន​បានធ្វើការ​ចោទប្រកាន់ ដោយសារ​ពួកគេ​បាន​យក​វា​ចេញពី​ទឹកសមុទ្រ​ក្នុង​រយៈ​យូរពេក ដែល​ធ្វើឱ្យ Dolphin ទទួល​កម្តៅ​ហួស​កម្រិត​រហូតដល់​បាត់បង់​ជីវិត​។​

​អ្វីដែល​កាន់តែ​អាក្រក់​ជាង​នេះ គឺ​វា​ជា​ប្រភេទ​សត្វ​ដែល​ជិត​ផុត​ពូជ​៕

 

adverise with khmeread

មតិយោបល់