ឧបទ្ទវហេតុដ៏រន្ធត់! រថយន្តប្រណាំងមួយបើកកិនពីលើមិត្តរួមក្រុមបាក់ឆ្អឹងស្ទើរខ្ទិចខ្ទី អំឡុងពេលដូរកង់រថយន្តក្នុងការប្រកួត Bahrain Grand Prix

មេក្រុមអ្នកបើកបររថយន្ត Ferrari ម្នាក់បានរងការបាក់ជើងជាពីរ បន្ទាប់ពីរថយន្តរបស់កីឡាករ Kimi Raikkonen កិន អំឡុងពេលការផ្លាស់ប្តូរសំបកកង់ក្នុងព្រឹត្តិការណ៍ប្រណាំង Bahrain Grand Prix កាលពីថ្ងៃអាទិត្យ។

កីឡាករ Raikkonen បានចូលប្ដូរកង់រថយន្តរបស់ខ្លួនលើកទី ២ បន្ទាប់ពីការប្រណាំងអស់ ៣៦ ជុំក្នុងចំណោម ៥៧ ជុំ ដោយកង់ក្រោយខាងឆ្វេងមិនមានសុវត្ថិភាព។ Raikkonen ក៏បានទៅដូរកង់រថយន្ត ប៉ុន្តែនៅពេលដែលគាត់ចេញរថយន្ត គាត់បានកិនពីលើមេកានិកម្នាក់។

ក្រុម Ferrari ដែលត្រូវបានពិន័យជាប្រាក់ចំនួន ៥ ម៉ឺនផោន ដោយ FIA សម្រាប់ការចេញដំណើររថយន្តមិនមានសុវត្ថិភាពរបស់ Raikkonen បង្កឱ្យមេកានិកម្នាក់ឈ្មោះថា Francesco រងរបួសធ្ងន់ធ្ងរបាក់ឆ្អឹងខ្នង និងបាក់ជើងជាពីរ៕

Kimi Raikkonen ran over one of his crew members leaving the pits. It’s kinda gnarly, so click at your own risk. pic.twitter.com/3rqFSPgN4Y

— Nick Bromberg (@NickBromberg) April 8, 2018

adverise with khmeread
Loading ad ...