នារីកូរ៉េម្នាក់វង្វេងក្នុងព្រៃ១សប្តាហ៍ នៅតែអាចរស់រានមានជីវិត ដោយសារទទួលទានអាហារមិននឹកស្មានដល់មួយប្រភេទ

នារីជនជាតិកូរ៉េវ័យខ្ទង់ ២០ឆ្នាំម្នាក់បានត្រឡប់ទៅផ្ទះរបស់នាងដោយសុវត្ថិភាពជួបជុំគ្រួសារខ្លួនវិញ បន្ទាប់ពីបាត់ខ្លួនពេញមួយសប្តាហ៍ ដែលនាងបន្តរស់រានមានជីវិតនៅក្នុងព្រៃដោយទទួលទានផ្កា Azaleas ជាអាហារ។ នេះបើយោងតាមសម្តីរបស់ភ្នាក់ងារប៉ូលិសក្រុងប៊ូសានកាលពីអាទិត្យមុន។

នារីរងគ្រោះដែលមាននាមត្រកូល Kim រូបនេះ និងម្តាយរបស់នាងបានយកសំរាមទៅចាក់ចោលកាលពីថ្ងៃទី២៦ ខែមីនា ពេលដែល Kim ភ្លាមៗបានបាត់ខ្លួន ខណៈដែលទូរស័ព្ទដៃរបស់នាងបានជ្រុះនៅលើជណ្តើរ។

ម្តាយរបស់ Kim បានប្រាប់ទៅប៉ូលិសថា Kim បានដើរជើងទទេនៅអំឡុងពេលនោះ ហើយមានក្រណាត់ពណ៌ស្វាយរុំពីលើក្បាល។

កន្លែងចុងក្រោយបំផុតដែលនាងត្រូវបានប្រទះឃើញគឺស្ថិតនៅជិតសាកលវិទ្យាល័យ Busan University of Foreign Studies សង្កាត់ Geumjeong ទីក្រុងប៊ូសាន។ ប៉ូលិសសង្ស័យពីដំបូងថានាងត្រូវបានចាប់ជំរិត ដោយសារតែគេប្រទះឃើញភួយរបស់នាង។

ប៉ូលិស និងសាច់ញាតិមួយរូបរបស់នារីបាត់ខ្លូនរូបនេះ បានបើកការស្វែងរកយ៉ាងឌិតដល់នៅជើងភ្នំ Geumjeongsan ពេលដែលពួកគេបានប្រទះឃើញនាងនៅម៉ោង ៤:១០នាទីល្ងាចកាលពីថ្ងៃអង្គារ។

នៅអំឡុងពេលនោះ Kim បានត្អូញត្អែរពីភាពឈឺចាប់លើជើងរបស់នាង ប៉ុន្តែនាងសុខភាពល្អជាធម្មតា។​ នេះបើយោងតាមសម្តីមន្រ្តីប៉ូលិសបានបញ្ជាក់។

ទោះជាយ៉ាងណាក្តី​ មន្រ្តីប៉ូលិសម្នាក់បានបន្ថែមថា ដោយសារតែនាងមិនអាចទទួលទាន ឬលាងសម្អាតខ្លួនឱ្យបានត្រឹមត្រូវ នាងមើលទៅ "ពិតស្គមខ្លាំង និងមុខរបស់នាងប្រឡាក់ដីកខ្វក់"។

Kim បាននិយាយថា នាងបានរស់រានមានជីវិតដោយ "ជ្រករងា ដោយដេកក្រោមថ្មភ្នំមួយផ្ទាំងធំនៅជិតទន្លេជ្រលងភ្នំ និងទទួលទានផ្កា Azaleas"៕
 

adverise with khmeread