បុរសម្នាក់រមាស់ក្នុងប្រដាប់ភេទពេក យកខ្សែទូរស័ព្ទរុកចូលរន្ធលិង្គ ដឹកទៅពេទ្យសឹងមិនទាន់

វេជ្ជបណ្ឌិតចិនបានយកចេញនូវខ្សែទូរស័ព្ទប្រវែងមួយម៉ែត្រពីលិង្គរបស់បុរសម្នាក់ បន្ទាប់វាត្រូវបានញាត់ចូលឥតប្រណីដៃ ដើម្បីកាត់បន្ថយការរមាស់ បណ្តាលមកពីក្រពេញប្រូស្តាត។

និវត្តន៍ជនមិនបញ្ចេញឈ្មោះរូបនេះ បានញាត់បញ្ចូលខ្សែសាកទូរស័ព្ទប្រវែងមួយម៉ែត្រដើម្បីកាត់បន្ថយការរមាស់ ប៉ុន្តែវាបានទាក់ជាប់នៅក្នុងប្លោកនោមពេលដែលគាត់បានទាញវាចេញមកវិញ។

យោងតាមសេចក្តីរាយការណ៍របស់វេបសាយចិន Kanka News បានឱ្យដឹងថា រន្ធលិង្គបានចាប់ផ្តើមចេញឈាម ពេលដែលបុរសរងគ្រោះបានព្យាយាមទាញខ្សែចេញមកវិញ។ គាត់ត្រូវបានប្រញាប់ប្រញាល់បញ្ជូនទៅកាន់មន្ទីរពេទ្យកាលពីថ្ងៃទី៣០ ខែមីនាសម្រាប់ជំនួយផ្នែកវេជ្ជសាស្រ្ត កន្លែងដែលគាត់ត្រូវបានសង្គ្រោះបានសម្រេច តែជាបទពិសោធន៍ដ៏ឈឺចាប់បំផុតដែលគាត់ធ្លាប់បានជួបពីមុន៕

adverise with khmeread