ប្រាកដណាស់ថា OPPO F7 មកដល់កម្ពុជាហើយ!

បន្ទាប់ពីមានពាក្យចចាមអារ៉ាមជាច្រើនអំពីការមកដល់របស់ OPPO F7 ពេលនេះប្រាកដណាស់ថា OPPO F7 នឹងត្រូវបាននាំយកមកលក់នៅប្រទេសកម្ពុជាឆាប់ៗនេះ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ OPPO Cambodia ដែលបានផ្លាស់ប្តូរ cover របស់ខ្លួនពី OPPO F5 មកដាក់រូប OPPO F7 វិញ។

នៅក្នុងហ្វេសប៊ុកផ្លូវការរបស់ OPPO ​ ថ្ងៃទី៦ មេសានេះ គេឃើញមានការផ្លាស់ប្តូរ cover ដែលមានរូបទូរស័ព្ទ OPPO F7 និង ពាក្យថា “25 MP” អមដោយឃ្លាមួយថា “Selfie ដោយបច្ចេកវិទ្យា AI ថតរូបពិតរបស់អ្នក” ដែលសំដៅទៅដល់ទំហំកាម៉េរ៉ាខាងមុខរបស់ទូរស័ព្ទម៉ូដែលថ្មីនេះ​ ដែលអាចផ្តល់គុណភាពរូបថតច្បាស់ស្អាតដូចពណ៌ធម្មជាតិពិត។​

មានអ្នកលេងហ្វេសប៊ុកជាច្រើននាក់បានសាកសួរពីតម្លៃនិងការមកដល់នៃទូរស័ព្ទ នៅក្នុងប្រទេសកម្ពុជា។​ ម្នាក់ៗហាក់ដូចជាចាប់អារម្មណ៍ចង់ប្រើប្រាស់ទូរស័ព្ទស៊េរីថ្មីនេះខ្លាំងណាស់។​

បើគេក្រលេកមើលទៅតាមហាងលក់ទូរស័ព្ទធំៗជាច្រើននៅក្នុងទីក្រុងភ្នំពេញវិញ គេនឹងឃើញថាស្លាកប៉ាណូធំៗដែលមានរូបទូរស័ព្ទដៃ OPPO F7 ត្រូវបានបំពាក់នៅពីមុខហាងតែម្តង ដោយហាងខ្លះមានដាក់រូបទូរស័ព្ទជាមួយនិងរបស់តារាស្រីល្បីឈ្មោះគឺអ្នកពេជ្រ សោភាហើយខ្លះទៀតក៏បានដាក់រូបរបស់បុរសសង្ហាសម្តីផ្អែមStep និងខ្លះទៀតដាក់រូបស្រីស្អាត រ៉េត ស៊ូហ្សាណា ដែលសុទ្ធតែជាតារាតំណាងអោយក្រុមហ៊ុនOPPO ។​

ប៉ុន្តែទោះជាមានការគាំទ្រយ៉ាងគគ្រឹកគគ្រេងពីអតិថិជនក្នុងស្រុកយ៉ាងក៏ដោយ ខាងក្រុមហ៊ុន OPPO ​ នៅតែមិនទាន់បង្ហាញពីតម្លៃនិងកាលបរិច្ឆេទនៃការមកដល់របស់ OPPO F7 មកកាន់ប្រទេសកម្ពុជានៅឡើយទេ។​ ក្រុមហ៊ុនត្រឹមតែឲ្យដឹងថាកំពូលស្មាតហ្វូនថ្មីមួយនេះ នឹងមកដល់នៅពេលឆាប់ៗនេះ។​

គួររំលឹកផងដែរថា OPPO F7 ត្រូវបានបំពាក់ដោយកាមេរ៉ាមុខទំហំ២៥ មេហ្គាភិចសែល ដែលជាកាមេរ៉ាស៊ែលហ្វីដំបូងបង្អស់មានទំហំធំជាងគេ សម្រាប់ការថតស៊ែលហ្វីស្អាតបែបធម្មជាតិនៅពេលថ្ងៃ និងស៊ែលហ្វីច្បាស់ល្អទោះនៅពេលយប់ក៏ដោយ។ មិនតែប៉ុណ្ណោះ កាមេរ៉ាមុខរបស់ F7 ក៏មានបំពាក់នូវបច្ចេកវិទ្យា AI beauty 2.0 ថ្មី ដែលធ្វើឲ្យ ការថតស៊ែលហ្វីរបស់អ្នកកាន់តែអស្ចារ្យ។  ទូរស័ព្ទស៊េរីថ្មីនេះ មានអេក្រង់ធំពេញទំហំ 6.23  អ៊ីង និងសមាមាត្រ 19:9 (Notch Screen) ដែលជាស្មាតហ្វូនផ្តល់នូវភាពទាក់ទាញយ៉ាងខ្លាំងសម្រាប់ការទស្សនាវីដេអូនិងរូបភាពផ្សេងៗ ហើយចំនុចពិសេសទាំងនេះក៏កំពុងវាយលុកទីផ្សានៅក្នុងប្រទេសឥណ្ឌាយ៉ាងក្តៅគគុកផងដែរ។

បើចង់ដឹងថាតើ OPPO F7 នឹងមកដល់នៅពេលណានោះមានតែតាមដានមើលហ្វេសប៊ុកផ្លូវការរបស់ OPPO ប៉ុណ្ណោះ។​ ទោះជាយ៉ាងណាក៏ប្រហែលជាចុងខែនេះលោកអ្នកពិតជាអាចកម៉្មង់ OPPO F7 ថ្មីនេះបានហើយ បើយើងមើលទៅតាមដំណើរការពីមុនមករបស់ក្រុមហ៊ុន OPPO៕ តោះសាកចូលរួមទាយតម្លៃរបស់ OPPO F7 ទាំងអស់គ្នា ថាតើតម្លៃប៉ុន្មានដែរនៅពេលមានលក់លើទីផ្សារនោះ?

adverise with khmeread
PR