អតីតភរិយានិយាយថា តារាចម្រៀង Elvis Presley មានចេតនាសម្លាប់ខ្លួន

          អ្នកស្រី Priscilla អតីត​ភរិយារបស់​ស្តេចចម្រៀង​​ Elvis Presley បាន​អះ​អាងថា ស្តេចចម្រៀង​រូបនេះ​មាន​ចេតនាសម្លាប់ខ្លួន​ឯង​ នៅពេល​ស្លាប់​ដោយ​សារគាំងបេះទាក់ទង​នឹងការប្រើ​ថ្នាំ។

          ស្ត្រីវ័យ​៧២​ឆ្នាំ​រូបនេះ​បាន​សារភាព​បែបនេះ នៅមុន​កម្មវិធីចាក់បញ្ចាំង​ភាព​យន្ត​ឯកសារថ្មី​របស់ទូរទស្សន៍ HBO ដែលមាន​ចំណងជើងថា “Elvis Presley : The Searcher “​។

          ក្នុងភាព​យន្តឯកសារដែលគ្រោងនឹង​ចាក់ផ្សាយ​នៅ​ថ្ងៃសៅរ៍នេះ​ លោកស្រី Priscilla បាន​លាតត្រដាង​អំពី​ការញៀន​ថ្នាំ​របស់​អតីត​ស្វាមីរបស់​លោក ​ស្រី។ លោកស្រីបាននិយាយថា គាត់ “ដឹងអ្វីដែល​គាត់កំពុង​ធ្វើ”។

          Priscilla បាននិយាយថា នាងនិង​មិត្តជិតស្និទ្ធ​បរាជ័យក្នុងការ​ព្យាយាម​ឲ្យ​ Elvis បោះបង់ចោល​ការប្រើថ្នាំ​ ប៉ុន្តែគាត់មាន​ការប្តេជ្ញាចិត្ត​និង​ឥទ្ធិពល​ខ្លាំងមែនទែន។

          លោកស្រី Priscilla បាន​លែងលះពី Elvis នៅ​ឆ្នាំ​១៩៧៣​ បន្ទាប់ពីកំណើត​កូន​ Lisa Marie ប៉ុន្តែ​ពួកគេនៅ​រក្សាភាពជិតស្និទ្ធរហូត​ដល់​លោក Elvis ទទួលមរណភាព​បួន​ឆ្នាំក្រោយក្នុង​វ័យ​៤២​ឆ្នាំ​៕

adverise with khmeread