Bayern Munich លើកពានក្របខណ្ឌ Bundesliga ប្រាំមួយរដូវកាលជាប់គ្នា

          ក្លឹបយក្សអាល្លឺម៉ង់ Bayern Munich បានគ្រងតំណែង​ជើង​ឯក​នៅក្របខណ្ឌបាល់ទាត់កំពូលរបស់​អាល្លឺម៉ង់ Bundesliga ប្រាំមួយ​រដូវ​កាល​ជាប់គ្នា ខណ:ក្រុម​របស់​លោក Jupp Heynckes បាន​យក​ឈ្នះ​ក្រុម Augsburg ៤-១ ​នៅ​ថ្ងៃសៅរ៍​នេះ។

          លទ្ធផលនេះ​បាន​ធ្វើ​ឲ្យ​ក្រុម​យក្សអាល្លឺម៉ង់មួយនេះ​បាន​គ្រងតំណែង​ជើង​ឯកលើកទី​២៨​នៃក្របខណ្ឌ Bundesliga បន្ថែមលើស្ថិតិ​ចាស់របស់លោក។

          នេះគឺជា​ពាន​លើក៤​សម្រាប់គ្រូបង្វឹក​ជើង​ចាស់​ Heynckes ជាមួយ​ក្លឹប Bayern Munich ។ លោកបានវិលត្រឡប់​មក​ដឹកនាំ​ក្លឹបនេះ​ជាលើកទី​៤កាល​ពី​ខែ​តុលា​ បន្ទាប់ពី​ក្លឹបនេះបណ្តេញ​លោក Carlo Ancelotti។ គ្រូបង្វឹក​វ័យ​៧២ឆ្នាំ​រូបនេះ​លើកពាន​ជើង​ឯក​ជាមួយ​ Bayern Munich កាលពីឆ្នាំ​១៩៨៨/៨៩  ឆ្នាំ​១៩៨៩/៩០ និង​ឆ្នាំ​២០១២/១៣។

          លោកក៏ធ្លាប់លើកពាន​ CL ​ថ្មីៗ​នេះផងដែរហើយលោកកំពុង​ធ្វើ​ដំណើរឆ្ពោះទៅរក​ការ​លើកពាន​ពីរ​ក្នុង​ពេល​តែមួយនៅ​រដូវកាល​នេះ បន្ទាប់ពី​ក្រុម​ Bayern Munich បានយក​ឈ្នះ​ក្រុម Sevilla ២-១ នៅ​វគ្គ៨ក្រុមចុងក្រោយ​នៃក្របខណ្ឌ​ CL៕

adverise with khmeread