លោក Jurgen Klopp បានធ្វើឲ្យក្លឹប Real Madrid ចាប់អារម្មណ៍ប្រសិនគ្រូ បង្វឹកបច្ចុប្បន្ន លោក Zidance ចាកចេញ

អ្នក​ចាត់ការ​ក្លឹប ​Liverpool លោក Jurgen Klopp ​កំពុង​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ពី​ក្លឹប Real Madrid ខណៈក្លឹបនេះចង់​បាន​លោក ប្រសិនបើពួកគេ​បញ្ចប់តំណែងរបស់លោក Zinedine Zidane នៅដំណាច់​យុទ្ធនាការ​នេះ។

          យុទ្ធសាស្ត្រដែលលោ Klopp ប្រែក្លាយ​ក្រុមហង្សក្រហម Liverpool ទៅជាក្រុម​ខ្លាំង​បាន​ធ្វើ​ឲ្យ​ក្លឹបយក្សនៅអេស្ប៉ាញ​នេះពេញ​ចិត្តយ៉ាង​ខ្លាំង។

          ចំណែក​គ្រូបង្វឹក​បច្ចុប្បន្ន​របស់​ក្លឹប Real Madrid លោក Zidance រំពឹងថា នឹង​នៅ​ដឹកនាំ​ក្លឹប​នេះបន្តទៀត ប្រសិនបើ​លោកអាចលើកពាន​​ CL ប៉ុន្តែ​ទម្រង់លេងដ៏អន់​ក្នុងលីកធ្វើ​ឲ្យ​តំណែង​របស់លោកស្ថិតក្រោមការ​គំរាម​កំហែង។

បញ្ហានេះបានធ្វើឲ្យ​ក្លឹប Madrid ផ្តោត​គោលដៅ​លើលោក Klopp បន្ទាប់ពីគ្រូបង្វឹករូបនេះ​ទទួល​បាន​ជោគជ័យ​ជាមួយ​ក្លឹប Dortmund និង Liverpool នៅ​ក្នុងការ​ប្រកួត​ក្របខណ្ឌកំពូល​ CL។

          ក្លឹប Bayern Munich ក៏ចាប់អារម្មណ៍​នឹង​លោក Klopp ផងដែរ​ ប៉ុន្តែ​ប្រភពជាច្រើន​នៅ​អាល្លឺម៉ង់​និយាយថា ក្លឹប Real Madrid ចាប់អារម្មណ៍​ខ្លាំង​ជាងគេ៕

adverise with khmeread
Loading ad ...