លោក Pep Guardiola ក្លាយជាគ្រូបង្វឹកដែលទទួលបានប្រាក់ឈ្នួលខ្ពស់ជាងគេនៅក្នុងពិភពលោក

          អ្នកចាត់ការលោក Pep Guardiola ទទួលបាន​កិច្ចសន្យា​ថ្មី​ដែលមាន​ទឹកប្រាក់​២០លានផោន​ក្នុង​មួយ​ឆ្នាំ​ជាមួយ​ក្លឹប​ Man City ។ គ្រូបង្វឹករូបនេះនឹងក្លាយជា​អ្នកចាត់ការដែលមាន​ប្រាក់ឈ្នួល​ខ្ពស់​ជាងគេបំផុតក្នុងពិភព​លោក បន្ទាប់ពី​យល់​ព្រម​ពន្យារកិច្ច​សន្យា​មួយឆ្នាំ​បន្ថែមទៀត​ នៅពេល​លោកបាន​ដឹកនាំ​ក្រុម​កីឡាករ​របស់​លោក​ទៅជួប​ម្ចាស់​ក្លឹប Sheikh Mansour និង​នាយកក្លឹប Khaldoon Al Mubarek នៅទីក្រុងអាប៊ូដាប៊ីកាល​ពីខែ​មុន។

          លោក Guardiola ដែល​នៅសល់​កិច្ច​សន្យា​១២ខែទៀតក្នុង​កិច្ច​សន្យា​ចាស់​​ចុះហត្ថលេខា​កាលពីរដូវក្តៅឆ្នាំ​២០១៦​ នៅពេលនេះនឹង​បន្ត​នៅ​ជាមួយ​ក្លឹប City យ៉ាងហោចណាស់ដល់ឆ្នាំ​២០២០។

          គ្រូបង្វឹក​វ័យ​៤៧​ឆ្នាំ​រូបនេះ​និង​ក្រុម​គ្រួសាររបស់​លោកបានតាំងទីលំនៅ​នៅទីក្រុងម៉េនឆេស្ទ័រ ហើយ​លោកចង់​កសាង​ស្ថិតិ​ឈ្នះ​ពាន​ជាមួយ​ក្រុម​របស់​លោកដែលនៅត្រូវ​ការ​ពេលវេលា​បន្ថែមទៀត​ ដើម្បី​ឈាន​ដល់​កម្រិតកំពូល។

          ក្រុម​ City បាន​លើកពាន​ Carabao Cup រួច​ហើយប៉ុន្តែក្រុម​​​ City បាន​ខកខាន​ឱកាស​លើកពាន​នៅពេល​ភ្លាត់ស្នៀតចាញ់​ក្រុម​​ Man Utd ៣-២។

នៅ​រាត្រីថ្ងៃអង្គារសប្តាហ៍​ក្រោយ​ ក្រុម​ City ​ត្រូវ​ធ្វើ​ការងារធ្ងន់ផងដែរ​ដើម្បី​ឆ្លងទៅវគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រក្របខណ្ឌ CL​ បន្ទាប់ពីត្រូវ​ Liverpool លត់៣-០ ក្នុងជើងទី​១នៅ​ពហុកីឡាដ្ឋាន Anfield ៕

adverise with khmeread