អ្នកជំនាញរបបអាហារម្នាក់ ណែនាំអាហារ ១០ ប្រភេទ ជួយទប់ស្កាត់ជំងឺមហារីក

របបអាហាររបស់យើងអាចមានសមត្ថភាពជួយការពារអ្នកពីជំងឺមហារីកបាន។

លោក Rick Hay ប្រធានផ្នែកអាហារបំប៉នសុខភាពរបស់អង្គការ Healthista ពន្យល់ពីអាហារណា ដែលល្អសម្រាប់បរិភោគដើម្បីបង្ការជំងឺមហារីក និងជំរុញសុខភាព។

[caption id="attachment_9452" align="alignnone" width="636"] Looking Inside Refrigerator; Shutterstock ID 529037965; Purchase Order: -[/caption]

ការស្រាវជ្រាវពីមុនមកបានរកឃើញថាកត្តានាំឱ្យឈឺថ្កាត់ គឺផ្សាភ្ជាប់ទៅនឹងរបបអាហារមិនល្អ និងរបៀបរស់នៅមិនល្អ ដែលបង្កើននូវហានិភ័យនៃជំងឺមហារីកក៏ដូចជាបញ្ហាសុខភាពរ៉ាំរ៉ៃដទៃទៀតដូចជាជំងឺបេះដូង និងជំងឺទឹកនោមផ្អែមជាដើម។

អង្គការមូលនិធិស្រាវជ្រាវជំងឺមហារីកពិភពលោក (World Cancer Research Fund) បានប៉ាន់ស្មានថា មនុស្សប្រហែល ២0 ភាគរយដែលកើតមហារីកក្នុងសហរដ្ឋអាមេរិក គឺទាក់ទងទៅនឹងអាហារបំប៉នមិនល្អ រាងកាយសម្បូរជាតិខ្លាញ់ រាងកាយអសកម្ម ក៏ដូចជា ការផឹកស្រាហួសប្រមាណផងដែរ។

លោក Rick Hay បានចេញរបបអាហារមួយចំនួន ដែលអាចរក្សាអ្នកពីជំងឺមហារីក និងព្យាបាលវាក្នុងពេលតែមួយដូចខាងក្រោមនេះ។

១. បរិភោគបន្លែមានទាំងពណ៌បៃតង ក្រហម លឿង ទឹកក្រូច និងពណ៌ស្វាយ។

២. បរិភោគបន្លែណាដែលមានស្លឹកបៃតង និងផ្កាបន្លែបៃតង។

៣. បរិភោគខ្ទឹមបារាំង និងខ្ទឹមស។

៤. បរិភោគផ្លែឈើពណ៌ទឹកក្រូច និងលឿង ដើម្បីការពារប្រព័ន្ធភាពស៊ាំ។

៥. បរិភោគផ្លែឈើ និងបន្លែពណ៌ក្រហមដើម្បីកាត់បន្ថយមហារីកក្រពេញប្រូស្តាត។

៦. បរិភោគពពួកគ្រឿងទេស និងរុក្ខជាតិ។

៧. បរិភោគអាហារជូរ ឬត្រាំ និងអាហារសម្បូរប្រូបាយអូទិក។

៨. ពពួកគ្រាប់ធញ្ញជាតិ និងគ្រាប់ជីរ។

៩. តែបៃតង។

១០. និង បរិភោគពពួកផ្សិត៕

adverise with khmeread
Loading ad ...