adverise with khmeread Garlic in mouth

ដាក់​ខ្ទឹមស​ក្នុង​មាត់​រយៈពេល ៣០ នាទី លទ្ធផល​ចេញមក​ពិតជា​មិនគួរ​ឱ្យ​ជឿ​!

​    ​ខ្ទឹមស​គឺជា​អាហារ​ដែលមាន​គុណ​តម្លៃ​បំផុត​មួយ​នៅលើ​ផែនដី​។ ខ្ទឹមស​គឺជា​សមាជិកគ្រួសា​រ​បន្លែ​ប្រភេទ​មើម​ក្នុងនោះ​រួមមាន​ខ្ទឹមបារាំង និង​ខ្ទឹមក្រហម​ជាដើម​។

​     សព្វថ្ងៃ​ខ្ទឹមស​ត្រូវបាន​ទទួលស្គាល់​យ៉ាង​ទូលំទូលាយ​ថា​ជា​អាហារ​បំប៉ន​ជំរុញ​សុខភាព​។ ខ្ទឹមស​ជួយ​ជំរុញ​សុខភាព​បេះដូង និង​ប្រព័ន្ធ​ភាពស៊ាំ​ជាមួយនឹង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​របស់​វា និង​ជួយ​រក្សា​លំ​ហូរឈាម​ឱ្យមាន​សុខភាព​ល្អ​។ អត្ថប្រយោជន៍​សំខាន់បំផុត​មួយ​របស់​ខ្ទឹម​សគឺ​សមត្ថភាព​ជំរុញ​សកម្មភាព​កោសិកា​របស់​ប្រព័ន្ធ​ភាពស៊ាំ​ក្នុង​រាងកាយ​។

​    ​* ការ​បៀម​ខ្ទឹមស​
​    ​ក្នុង​ក្បួន​វេជ្ជសាស្ត្រ​ចិន ខ្ទឹមស​ត្រូវបាន​ប្រើ​សម្រាប់​ឱ្យ​រាងកាយ​ឆាប់​ជាសះស្បើយ​មាន​កម្លាំង​ពេញលេញ​ឡើងវិញ​។

​    ​ពួកគេ​យក​ខ្ទឹម​មួយ​ក្លែប​តូច ដាក់​ក្នុង​មាត់ និង​ត្រាំ​វា​នៅក្នុង​ទឹកមាត់ "​ដោយ​គ្រលៀស​" វា​នៅ​ជុំវិញ​ក្រអូមមាត់​។ ធ្វើបែបនេះ​រយៈពេល ៣០ នាទី​រាល់​ពេលព្រឹក ខណៈ​ក្នុង​មាត់កំពុង​នៅមាន​កាកសំណល់​អាហារ​នៅឡើយ​។   

​    ​* ប្រសិទ្ធភាព​នៃ​ការ​បៀម​ខ្ទឹម​សគឺ​ពិតជា​អស្ចារ្យ​មិនគួរ​ឱ្យ​ជឿ​។

​    ​ទឹកមាត់​អម​ជាមួយនឹង​សារធាតុចិញ្ចឹម និង​សារធាតុ​មាន​ប្រយោជន៍​ផ្សេងទៀត​នឹង​រត់​ទៅដល់​ឈាម ហើយ​ធ្វើការ​សម្អាត​សរសៃឈាម និង​កូនកណ្តុរ​។

​    ​ខ្ទឹមស​ក៏​ជួយ​ពង្រឹង​ក្រអូមមាត់ និង​បញ្ឈប់​កុំឱ្យ​ឈាម​អញ្ចាញធ្មេញ​តទៅទៀត​ផងដែរ​។ បន្ទាប់ពី​ធ្វើ​តាមរបៀប​រៀបរាប់​ខាងលើ​ហើយ ខ្ទឹមស​គួរតែ​ស្តោះ​ចេញ ហើយ​បន្ទាប់មក​ត្រូវ​ដុសធ្មេញ​ឱ្យ​ស្អាត​។ ប្រសិនបើ​នៅ​ធុំក្លិន​មាត់​បន្ទាប់ពី​ដុសធ្មេញ​រួច សូម​ផឹក​កាហ្វេ ឬ​ទំពារ​ស្លឹក​ជីរវ៉ាន់ស៊ុយ ឬ​មិន​អ​ញ្ជឹ​ង​អាច​ផឹកទឹក​ដោះ​គោះ​ប៉ុន្មាន​ក្រេប​ក៏បាន​។

​    ​ប្រសិនបើ​អ្នក​ពិបាក​ដាក់​ខ្ទឹមស​មួយ​ក្លែប​មូល​ចូលក្នុង​មាត់ អ្នក​អាច​ចាប់ផ្តើម​ជាមួយនឹង​ខ្ទឹមស​ប្រហែល ១​ភាគ​៤ ឬក៏​កាត់​វា​ពាក់កណ្តាល ហើយ​ត្រាំ​ក្នុង​មាត់​ក៏បាន​។ វា​នៅតែមាន​ប្រសិទ្ធភាព​ដដែល​ទេ​៕ 

adverise with khmeread
ប្រភព៖ ម៉ា​យ​ឡាយ​ស្តាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់