Ed Sheeran បាក់ដៃពីអង្កាល់ អត់ដឹងអីរលីង ទើបតែបែកធ្លាយពេល...

មន្ទីរពេទ្យមួយកន្លែងបានបើកដំណើរការការត្រួតពិនិត្យឡើងវិញនូវការផ្តល់សេវាកម្មថែទាំទៅដល់អ្នកជំងឺ "ល្បីៗ" ​បន្ទាប់ពីតារាចម្រៀងអង់គ្លេស Ed Sheeran បានសម្រាកព្យាបាលនៅទីនោះសម្រាប់បញ្ហាបាក់ដៃ ដែលឥឡូវបានបែកធ្លាយដឹងដល់សាធារណជន។

យោងតាមវេបសាយ BBC បានឱ្យដឹងថា តារាចម្រៀងដ៏ល្បីល្បាញរូបនេះត្រូវបានបុគ្គលិកពេទ្យសុំហត្ថលេខា និងថតរូបនៅឯមន្ទីរពេទ្យ Ipswich Hospital អង់គ្លេស បន្ទាប់ពីត្រូវបានបញ្ជូនមកមន្ទីរពេទ្យនេះកាលពីខែតុលា។

Sheeran បានបាក់កដៃស្តាំរបស់គាត់ និងកែងដៃខាងឆ្វេង ដែលមានន័យថា គាត់ត្រូវលុបចោលកាលបរិច្ឆេទជាច្រើននៃដំណើរទេសចរណ៍តន្រ្តីតំបន់អាស៊ីរបស់គាត់។

តារាចម្រៀងមកពីទីក្រុងជនបទ Framlingham រូបនេះ​ ក៏បានប្រាប់ទៅប្រិយមិត្តរបស់ខ្លួនផងដែរថា គាត់បានជួបនូវ "ឧបទ្ទវហេតុអំឡុងជិះកង់មួយ" នៅលើបណ្តាញសង្គម Instagram កាលពីថ្ងៃទី១៦ ខែតុលាកន្លងទៅ៕

adverise with khmeread