ខំឱ្យចំណីសត្វកវែងស៊ី មិននឹកស្មានលើសដើមដល់ថ្នាក់ហ្នឹងសោះ!

នេះគឺជាពេលដ៏ឈឺចាប់មួយ ដែលមានសត្វកវែងចូលទៅក្នុងឡានដើម្បីស៊ីអាហារ មុនពេលបង្អួចរបស់រថយន្តបានបែកខ្ចាយ ដោយសារក្បាលរបស់វាកៀបនឹងកញ្ចក់។

សត្វកវែងនេះបានដាក់ក្បាលរបស់វាចូលទៅក្នុងឡានរបស់ប្តីប្រពន្ធមួយ នៅសួន West Midlands Safari Park ក្នុងទីក្រុង Worcestershire កាលពីម្សិលមិញ។

ហើយប្តីប្រពន្ធនេះបានសើចក្អាកក្អាយពេលវាអើតកចូលមកស៊ីអាហារ មុនពេលលើកបង្អួចរថយន្តបិទ ហើយបណ្តាលឱ្យបែកកញ្ចក់ខ្ទេចខ្ទី។

យ៉ាងណាមិញ បុគ្គលិកនៅសួនសត្វ Safari បានចាប់ផ្តើមការស៊ើបអង្កេតទៅលើឧបទ្ទវហេតុនេះ បើទោះបីជាពួកគេបានបញ្ជាក់ថាសត្វកវែងមិនមានគ្រោះថ្នាក់ក៏ដោយ៕

adverise with khmeread