កុំប្រហែស! ខ្វះវីតាមីន A បណ្តាលឱ្យកើតជំងឺ ៥ មុខដោយមិនដឹងខ្លួន

បរិភោគការ៉ុតមានទាំងផ្កាខាត់ណាខៀវ ផឹកទឹកដោះ...! ប្រសិនបើអ្នកធំដឹងក្ដីឮវាញឹកញាប់ពីឪពុកម្តាយរបស់អ្នក អ្នកគួរតែអរគុណអាហារទាំងនោះទៅ។ អាហារទាំងនេះ និងអាហារជាច្រើនផ្សេងទៀតសម្បូរទៅដោយវីតាមីន A ដែលជាសារធាតុចិញ្ចឹមដល់អ្នក។

ប៉ុន្ដែនៅពេលយើងខ្វះវីតាមីន A បញ្ហាសុខភាពជាច្រើននឹងរត់មករកអ្នក ជាពិសេសកុមារនិងស្ដ្រីមានផ្ទៃពោះ គឺគ្រោះថ្នាក់ណាស់ប្រសិនបើខ្វះពួកវា។ ហើយនៅពេលអ្នកខ្វះវីតាមីន A ជំងឺទាំង ៥ ខាងក្រោមនេះនឹងកើតឡើង។

១. ជំងឺភ្នែករួមមាន៖
- ជំងឺក្រពេញទឹកភ្នែក
- ខ្វាក់មាន់
- ភ្នែកកន្ទុយថ្លែន
- កញ្ចក់ភ្នែកស្ងួត
- ដំបៅកញ្ចក់ភ្នែក
- ភ្នែកឡើងបាយ

២. ការខូចប្រព័ន្ធភាពស៊ាំបង្កឱ្យកើតជំងឺដូចជា៖
- កញ្រ្ជិល
- ក្មេងខ្វះអាហារូបត្ថម្ភ
- រាគ

៣. ស្លេកស្លាំងខ្វះឈាមនាំឱ្យមានផលវិបាកដូចជា៖
- ហានិភ័យរលូតកូន
- កើតកូនមិនគ្រប់ខែ
- ស្លាប់ទារកក្នុងផ្ទៃ
- ម្ដាយអាចស្លាប់ពេលឆ្លងទន្លេ

៤. សុខភាពទ្រុឌទ្រោម

៥. កើតជំងឺស្បែក៕

adverise with khmeread