សង់ផ្ទះបែរទ្វារនិងជណ្តើរបែបនេះ ពិតជាមិនល្អទេ

តាម​ក្បួន​ហុងស៊ុយ​ ទ្វារផ្ទះ​មិនត្រូវ​បែរមុខ​ចំ​ជណ្តើរ​ឡើងផ្ទះទេ​។ ប្រសិនបើ​ផ្ទះលោកអ្នកមានទ្វារបែរចំពីមុខជណ្តើរហើយនោះ ​គ្រួសារច្បាស់ជា​មិនដែល​រស់នៅ​មាន​សេចក្តីសុខ​នឹង​គ្នា​ទេ គឺចាំតែ​ឈ្លោះ​គ្នាឥតល្ហែតែប៉ុណ្ណោះ។ មនុស្ស​ក្នុងផ្ទះ​ចេះតែ​តាម​ចាប់កំហុស​គ្នា​ដោយ​ឥត​មូលហេតុ​។ ទ្រព្យសម្បត្តិ​រកបាន​ប៉ុន្មាន​ចេះតែហោចទៅៗ​ មិនចេះនៅ​គង់ថិតថេរនោះទេ​។ 

ចំពោះ​អ្នករកស៊ី ប្រសិនបើ​ផ្ទះបែបនេះ គឺ​ការរកស៊ី​នោះ​រមែង​ជួប​រឿង​ឡុងចុង ឬ​ ត្រូវ​បិទទ្វារ​ក្រុមហ៊ុន ឬ​ប្រកាស​ក្ស័យធន និង​ចុងបញ្ចប់​គឺ​ជំពាក់​បំណុលវ័ណ្ឌក​​។ 

ប្រសិនបើលោកអ្នកកំពុងមានគម្រោងសង់ផ្ទះថ្មី គួរប្រាប់ជាង ដែលកំពុងគូរប្លង់ "ជណ្តើរបែរមុខចំទ្វារ" ឱ្យប្តូរប្លង់ចេញទៅ កុំឱ្យជួបរឿងស៊យ៕ 

adverise with khmeread