adverise with khmeread You must never ignore the biggest sign of bladder or kidney cancer

បុរសៗ​ភាគច្រើន​មិនដែល​អើពើ​នឹង​សញ្ញា​ធំ​បំផុត​នៃ​មហារីក​ប្លោកនោម​ឬ​តម្រងនោម​ទាំងនេះ​ទេ​!

​    ​មនុស្ស​ជាង ១៥.០០០ នាក់​បានធ្វើ​រោគវិនិច្ឆ័យ​ឃើញ​កើត​ជំងឺមហារីក​ផ្លោក​នោម ឬ​តម្រងនោម​រៀងរាល់ឆ្នាំ​។ ភាគច្រើន​នៃ​ពួកគេ​បាន​ស្លាប់​ជា​រៀងរាល់ឆ្នាំ​ដោយសារ​ជំងឺ​នេះ​។

​    ​ទោះយ៉ាងណា ការពិនិត្យ​ឃើញ​មុន​នូវ​ជំងឺមហារីក​ផ្លោក​នោម​ឬ​តម្រងនោម​នឹង​បង្កើន​ឱកាស​ក្នុងការ​រស់​បន្តទៅទៀត​។

​    ​១. ឈាម​ក្នុង​ទឹកនោម​
​    ​នេះ​គឺជា​សញ្ញា​ធំ​បំផុត​ដែល​បង្ហាញថា អ្នក​ប្រហែល​កំពុង​ជួបប្រទះ​ជាមួយនឹង​ជំងឺមហារីក​ផ្លោក​នោម​ឬ​តម្រងនោម​ហើយ ប៉ុន្តែ​សញ្ញា​នេះ​តែងតែ​ត្រូវបាន​មើលរំលង​។ នរណា​ដែល​កត់សម្គាល់ឃើញ​ឈាម​ក្នុង​ទឹកនោម បើទោះបីជា​កើតឡើង​តែម្តង​ក៏ដោយ គួរតែ​ទៅ​ជួប​វេជ្ជបណ្ឌិត​ជាបន្ទាន់​។

​    ​ការកត់សម្គាល់​ដឹង​មុន​អាច​ទប់ស្កាត់​ការស្លាប់​ដោយសារ​ជំងឺមហារីក​ផ្លោក​នោម​បាន​ដល់​ទៅ ៧០ ភាគរយ និង​ការស្លាប់​ដោយសារ​មហារីក​តម្រង​នោម​បាន ២៥ ភាគរយ​។

​     ២. រោគ​រលាក​ប្លោកនោម​
​    ​សញ្ញា​មួយទៀត​ដែល​អ្នក​គួរ​ចាប់អារម្មណ៍​ដែរនោះ​គឺ​រោគ​រលាក​ផ្លោក​នោម ដែល​លំបាក​ក្នុងការ​ព្យាបាល ឬ​ពិបាក​វិល​មក​សភាព​ដើម​វិញ​បន្ទាប់ពី​ការព្យាបាល ហើយ​មានការ​ឈឺចាប់​ពេល​នោម​ម្តងៗ​។​

​    ​៣. ឈឺ​ខ្នង​ផ្នែក​ខាងក្រោម​
​    ​ឈឺ​ខ្នង​ផ្នែក​ខាងក្រោម និង​ឈឺ​សងខាង​ម្តុំៗ​ចង្កេះ មិនចេះ​បាត់​សោះ​។

​    ​៤. ស្រក​ទម្ងន់​
​    ​សញ្ញា​មួយទៀត​នៃ​ជំងឺមហារីក​ផ្លោក​នោម​គឺ​ការ​ស្រក​ទម្ងន់​យ៉ាង​ឆាប់រហ័ស​ដោយ​មិន​រំពឹងទុក​។ មនុស្ស​ដែល​កើត​មហារីក​ក៏​អាច​លែងមាន​អារម្មណ៍​ទទួលទាន​ចំណី​ដែរ​។ សូម្បី​អាហារ​ចូលចិត្ត​បំផុត​ក៏​អាច​ក្លាយជា​ទ្រ​លាន់​ដែរ​។

​    ​៥. ដុំ​ពក​រឹង​លើ​ពោះ​
​    ​ដុំ​ពក​រឹង​លើ​ពោះ​ក៏​អាចជា​សញ្ញា​ព្រមាន​របស់​ជំងឺមហារីក​តម្រងនោម​ដែរ​។ ដុំ​ពក​តម្រងនោម​អាច​ពិបាក​កត់សម្គាល់​ព្រោះ​វា​កប់​ជ្រៅ​នៅក្នុង​ពោះ​។ តែ​នៅពេល​អ្នក​សង្កេតឃើញ​ដុំ​ពក​នៅលើ​ពោះ​ហើយ​នោះ អ្នក​គួរតែ​ទៅ​ជួប​វេជ្ជបណ្ឌិត ព្រោះ​គាត់​អាច​ពិនិត្យ​តាម​ម៉ាស៊ីន​ស្កែ​ន CT ដើម្បី​កំណត់​ដុំ​ពក​នោះ​ជា​ប្រភេទ​ដុំ​ពក​អ្វី​។

​    ​សូម​កុំភ្លេចថា ការពិនិត្យ​ដឹងបាន​ឆាប់​ជាមុន​នឹង​អាច​សង្គ្រោះ​ជីវិត​របស់​អ្នក​បាន ដូច្នេះ​សូម​ពិនិត្យ​រាល់​រោគសញ្ញា​សំខាន់ៗ ដូចជា​ឈាម​ក្នុង​ទឹកនោម​ជាដើម​៕  

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់