Marcus Rashford អាចនឹងចាកចេញពី Man Utd នៅរដូវកាលក្រោយ

ខ្សែប្រយុទ្ធវ័យក្មេង Marcus Rashford ចាប់ផ្តើមមានអារម្មណ៍ខកចិត្តកាន់តែខ្លាំងឡើង ដោយសារតែមិនបានបង្ហាញមុខគ្រប់គ្រាន់ក្នុងការប្រកួតសម្រាប់ក្រុម​ Man Utd ។

 

Rashford ទើបតែចាប់ផ្តើមបាន៥ប្រកួតពេញប៉ុណ្ណោះក្នុងចំណោម១៦ប្រកួតចុងក្រោយសម្រាប់ក្រុម​ Man Utd ហើយគេជឿថា កីឡាកររូបនេះមានការខកចិត្តខ្លាំងពិសេសនៅពេលមិនបានបង្ហាញមុខ អំឡុងពេលប្រកួតឈ្នះក្រុម Man City ៣-២ ។

 

អ្នចាត់ការក្រុម​​ Man Utd លោក Jose Mourinho បានដាក់ឲ្យ Rashford លេងត្រឹមតែ៨នាទីចុងក្រោយនៅពហុកីឡាដ្ឋាន Etihad Stadium ហើយគេជឿថា ខ្សែប្រយុទ្ធរូបនេះមិនសប្បាយចិត្តនឹងស្ថានភាពបច្ចុប្បន្នរបស់ខ្លួនទេ។

 

បើទោះបីជាកីឡាករវ័យ២០ឆ្នាំរូបនេះបានបង្ហាញមុខសរុប៤៣លើកនៅរដូវកាលនេះក៏ដោយ ក៏ Rashford បានបង្ហាញមុខក្នុងក្រុមជម្រើសដំបូងត្រឹមតែ២២លើកប៉ុណ្ណោះហើយកីឡាករអង់គ្លេសរូបនេះត្រូវបានដាក់ជាកីឡាករបម្រុង។

 

Rashfor ចូលរួមជាមួយ Man Utd តាំងពីអាយុ៧ឆ្នាំ ហើយបានវិវឌ្ឍខ្លួនរហូតដល់បង្ហាញមុខក្នុងក្រុមជម្រើសដំបូង ហើយគេជឿថា កីឡាកររូបនេះមិនចង់ចាកចេញពីក្លឹបវ័យកុមារភាពរបស់ខ្លួនទេ៕

adverise with khmeread
Loading ad ...