Salomon Rondon នឹងចាកចេញនៅពេលក្លឹប West Brom ខ្ទាតចេញពីក្របខណ្ឌ PL

មានក្លឹបជាច្រើនកំពុងសម្លឹងមើលកីឡាករ Salomon Rondon នឹងរងចាំផ្ទេរប្រសិនបើមានការបញ្ជាក់ច្បាស់ពីការខ្ទាតចេញរបស់ក្លឹប West Bromwich ពីក្របខណ្ឌបាល់ទាត់កំពូល EPL។ ពួកគេនឹងត្រូវចំណាយសរុប១៦,៥លានផោន ដើម្បី​ឆ្លើយតបនឹងលក្ខខណ្ឌនៃកិច្ចសន្យារបស់ខ្សែប្រយុទ្ធរូបនេះ។

 

កីឡាករសញ្ជាតិវ៉េណេហ្ស៊ូអេឡារូបនេះមានលក្ខខណ្ឌទាក់ទងនឹងការខ្ទាតចេញពីក្របខណ្ឌ​ PL នៅពេលចុះកិច្ចព្រមព្រៀងផ្ទេររយៈពេល៤ឆ្នាំជាមួយ West Brom ។ កីឡាកររូបនេះនៅសល់មួយរដូវកាលទៀតរហូតដល់រដូវក្តៅ។

 

ក្លឹបWest Ham, Chelsea និងក្លឹប Spurs សុទ្ធតែពិនិត្យមើលលទ្ធភាពផ្ទេរខ្សែប្រយុទ្ធវ័យ២៨ឆ្នាំរូបនេះ។ Rondon រកបាន៩គ្រាប់នៅគ្រប់ការប្រកួតរដូវកាលនេះ ហើយរំពឹងថា នឹងក្លាយជាកម្មវត្ថុនៃការចាប់អារម្មណ៍ពីក្លឹបនៅអង់គ្លេសនិងនៅអឺរ៉ុប។ កីឡាកររូបនេះរកបាន២៧គ្រាប់ក្នុងការបង្ហាញមុខ១១៥លើកសម្រាប់ក្លឹប West Brom៕

adverise with khmeread
Loading ad ...