adverise with khmeread 642x361 image 1 can you really use honey and cinnamon for weight loss

គេ​ថា​ទឹកឃ្មុំ​និង​ម្សៅ​ដើម​យីហ៊ុប​ល្អ​សម្រាប់​អ្នក ប៉ុន្តែ​ទាំងនេះ​គឺជា​អ្វីដែល​គេ​មិនបាន​ប្រាប់​អ្នក​!

​    ​បន្សំ​គ្នា​រវាង​ទឹកឃ្មុំ​និង​ម្សៅ​ដើម​យីហ៊ុប​ត្រូវបាន​ប្រើប្រាស់​តាំងពី​សម័យបុរាណ​មកម្ល៉េះ ដោយសារតែ​គុណប្រយោជន៍​ដ៏​មាន​ប្រសិទ្ធភាព​របស់​វា​។ គ្រឿងផ្សំ​ទាំងពីរ​មាន​ប្រវត្តិ​យូរលង់​ណាស់​មកហើយ​ក្នុង​ប្រព័ន្ធ​វេជ្ជសាស្ត្រ​។​
​    ​
​    ​ទឹកឃ្មុំ​និង​ម្សៅ​ដើម​យីហ៊ុប​គឺជា​អាហារ​ប្រឆាំង​អតិសុខុមប្រាណ ដែលមាន​ឥទ្ធិពល​ក្នុងការ​បញ្ឈប់​ការលូតលាស់​របស់​បាក់តេរី និង​ផ្សិត​។ ដោយសារ​ហេតុនេះហើយ ទើប​គ្រឿងផ្សំ​ទាំងពីរ​មិន​ត្រឹមតែ​ត្រូវបាន​ប្រើ​ដើម្បី​បន្ថែម​រសជាតិ​ភេសជ្ជៈ​និង​ថ្នាំ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជា​ជម្រើស​សម្រាប់​ការពារ​កុំឱ្យ​អាហារ​ផ្អូម​ទៀតផង​។

​    ​ការព្យាបាល​ជំងឺ​ច្រើន​មុខ​រវាង​បន្សំ​ទឹកឃ្មុំ​និង​ម្សៅ​ដើម​យីហ៊ុប​គឺជា​អា​ថ៍កំ​បាំង​ផ្សេងទៀត​ដែល​គេ​មិនបាន​ប្រាប់​។ ខាងក្រោម​នេះ​គឺជា​ជំងឺ​ដែល​បន្សំ​នេះ​អាច​ព្យាបាល​បាន​៖

​    ​១. ជំងឺ​បេះដូង​
​     លាយ​ទឹកឃ្មុំ​និង​ម្សៅ​យីហ៊ុប​ឱ្យក្លាយ​ប៉ិៗ រួច​លាប​លើ​នំប៉័ង​សម្រាប់​ទទួលទាន​រាល់ពេល​ព្រឹក​។ វា​អាចជួយ​កាត់បន្ថយ​កម្រិត​ជាតិ​កូ​ឡេ​ស្ទើ​រ៉ូ​ល និង​ទប់ស្កាត់​ជំងឺ​បេះដូង​។

​    ​២. ជំងឺ​រលាក​សន្លាក់​
​    ​ដាក់​ទឹកឃ្មុំ ២ ស្លាបព្រា​បាយ និង​ម្សៅ​យីហ៊ុប ១ ស្លាបព្រា​កាហ្វេ​ក្នុង​កែវ​ទឹក​ក្តៅ​។ ផឹក​វា​ពីរដង​ក្នុង​មួយថ្ងៃ​។ ផឹក​វា​ឱ្យបាន​ទៀងទាត់​នឹង​អាច​ព្យាបាល​ជំងឺ​រលាក​សន្លាក់​យ៉ាង​ឆាប់​ដូចគ្នា​។

​    ​៣. ការឆ្លង​មេរោគ​ក្នុង​ថង់​ទឹកមាត់​
​    ​ដាក់​ម្សៅ​យីហ៊ុប ២ ស្លាបព្រា​បាយ​និង​ទឹកឃ្មុំ ១ ស្លាបព្រា​កាហ្វេ​ទៅក្នុង​ទឹក​ក្តៅ​ឧណ្ហៗ​។ ផឹក​វា​ឱ្យបាន​ទៀងទាត់​រាល់ថ្ងៃ​នឹង​អាច​សម្លាប់​បាក់តេរី​នៅក្នុង​ថង់ទឹកប្រមាត់​ជាមិនខាន​។

​    ​៤. ជាតិ​កូ​ឡេ​ស្ទើ​រ៉ូ​ល​
​    ​ដាក់​ម្សៅ​យីហ៊ុប ២ ស្លាបព្រា​កាហ្វេ និង​ទឹកឃ្មុំ ២ ស្លាបព្រា​បាយ​ក្នុង​កែវ​ទឹកតែ​ដ៏​ធំ​មួយ​។ ផឹក​វា​ឱ្យបាន​ទៀងទាត់​នឹង​បន្ថយ​កម្រិត​ជាតិ​កូ​ឡេ​ស្ទើ​រ៉ូ​ល​បាន ១០​ភាគរយ​ក្នុង​រយៈពេល ២ ម៉ោង​។

​    ​៥. ផ្តាសាយ​
​    ​ផ្តាសាយ​អាចជា​បាន​យ៉ាង​ឆាប់រហ័ស​តាមរយៈ​ការ​លេប​បន្សំ​ទឹកឃ្មុំ ១ ស្លាបព្រា​បាយ និង​ម្សៅ​យីហ៊ុប ១/៤ នៃ​ស្លាបព្រា​បាយ​។ លេប​បន្សំ​នេះ​ឱ្យបាន ៣ ថ្ងៃ​ជាប់​គ្នា វា​នឹង​ជួយ​ព្យាបាល​ការកកស្ទះ​ប្រហោង​ឆ្អឹង ផ្តាសាយ​ទូទៅ និង​ផ្តាសាយ​រ៉ាំរ៉ៃ​។

​    ​៦. ឈឺពោះ​
​    ​ព្យាបាល​ការឈឺ​ពោះ​តាមរយៈ​ការ​ទទួលទាន​ទឹកឃ្មុំ​និង​ម្សៅ​យីហ៊ុប​ជាប្រចាំ​។

​    ​៧. ប្រព័ន្ធ​ភាពស៊ាំ​
​    ​ទទួលទាន​ទឹកឃ្មុំ​និង​ម្សៅ​យីហ៊ុប​រាល់ថ្ងៃ​នឹង​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នក និង​ការពារ​អ្នក​ពី​បាក់តេរី​និង​វីរុស​នានា​។

​    ​៨. ជំងឺ​អារ (​គ្មាន​កូន​)
​    ​អស់​រាប់​ឆ្នាំ​មកហើយ ប្រជាជន​ក្រិ​ក​ជឿថា​ការ​ទទួលទាន​ទឹកឃ្មុំ ២ ស្លាបព្រា​បាយ​រាល់ថ្ងៃ​មុនពេល​ចូល​គេង​អាច​ព្យាបាល​ជំងឺ​អារ​ចំពោះ​បុរស​បាន​។ ចិន​និង​ជប៉ុន​ជឿថា ស្ត្រី​គួរ​ត្រដុស​បន្សំ​រវាង​ម្សៅ​យីហ៊ុប​មួយ​ចឹប​និង​ទឹកឃ្មុំ​កន្លះ​ស្លាបព្រា​បាយ​នៅក្នុង​អញ្ចាញធ្មេញ ឱ្យបាន​ពីរ​បី​នាទី​រៀងរាល់ថ្ងៃ​។ គេ​ជឿថា​វា​អាច​ព្យាបាល​ជំងឺ​អារ​ចំពោះ​ស្ត្រីៗ​បាន​។ បញ្ជាក់ៈ អ្នក​អាច​លេប​ចូល​ពោះ​ក៏បាន ឬ​ខ្ពុ​ល​ចោល​ក៏បាន​។

​    ​៩. សម្រក​ទម្ងន់​
​    ​ដាក់​ទឹកឃ្មុំ​និង​ម្សៅ​យីហ៊ុប​ក្នុង​ទឹក​មួយ​កែវ រួច​ដាំ​ឱ្យ​ពុះ​។ ផឹក​វា​ឱ្យបាន​រាល់​ព្រឹក​ពេល​ពោះ​ទទេរ​។ ធ្វើបែបនេះ​បាន​ទៀងទាត់​នឹង​ស្រក​ទម្ងន់​ដោយ​ឯកឯង​។​

​    ​១០. ក្លិន​មាត់​មិនល្អ​
​    ​លាយ​ទឹកឃ្មុំ​និង​ម្សៅ​យីហ៊ុប​ដាក់​ក្នុង​ទឹក​រួច​យកមក​ដុះធ្មេញ​ឱ្យបាន​ទៀងទាត់ នោះ​ក្លិន​មាត់អាក្រក់​របស់​អ្នកនឹង​ប្រែជា​ល្អប្រសើរ​ឡើងវិញ​។

​    ​១១. មុន​លើ​មុខ​
​    ​លាយ​ទឹកឃ្មុំ​និង​ម្សៅ​យីហ៊ុប​ចូលគ្នា​ឱ្យក្លាយ​ជា​ប៉ិៗ រួច​លាប​ពីលើ​កន្លែង​មាន​មុន មុនពេល​ចូល​គេង រួច​ព្រឹក​ឡើង​សឹម​លាង​សម្អាត​មុខ​។

​    ​១២. សត្វ​ទិ​ក​ឬ​ខាំ​
​    ​លាយ​ទឹក​ក្តៅ ២ ស្លាបព្រា​បាយ និង​ទឹកឃ្មុំ ១ ស្លាបព្រា​បាយ​ចូលគ្នា ហើយ​កូរ​ឱ្យ​សព្វ​។ បន្ទាប់មក ដាក់​ម្សៅ​យីហ៊ុប ១ ស្លាបព្រា​កាហ្វេ ហើយ​យក​ល្បាយ​លាយ​រួចមក​ត្រដុស​ពីលើ​កន្លែង​ដែល​សត្វ​ទិច​ឬ​ខាំ​។ ការឈឺចាប់​នឹង​បាត់​ទៅវិញ​ក្នុងពេល​ត្រឹម ២ នាទី​ប៉ុណ្ណោះ​។

​    ​១៣. ការ​ជ្រុះ​សក់​
​    ​លាយ​ប្រេង​អូ​លីវ ១ ស្លាបព្រា​បាយ ទឹកឃ្មុំ ១ ស្លាបព្រា​បាយ និង​ម្សៅ​យីហ៊ុប ១ ស្លាបព្រា​កាហ្វេ​។ បន្សំ​ទាំងនេះ​គឺ​ល្អ​សម្រាប់​មនុស្ស​ដែល​ជ្រុះ​សក់ និង​ទំពែក​។ លាយ​វា​នៅលើ​ស្បែកក្បាល រួច​ទុកចោល ១៥ នាទី​។ បន្ទាប់មក លាង​សម្អាត​សក់​ជាការ​ស្រេច​។ ធ្វើបែបនេះ​ឱ្យ​ទៀងទាត់​រាល់ថ្ងៃ នឹង​ឃើញ​លទ្ធផល​ឆាប់ៗ​ជាមិនខាន​។​

​    ​១៤. ឈឺធ្មេញ​
​    ​ធ្វើ​ល្បាយ​ប៉ិៗ​ពី​ម្សៅ​យីហ៊ុប ១ ស្លាបព្រា​កាហ្វេ និង​ទឹកឃ្មុំ ៥ ស្លាបព្រា​កាហ្វេ​។ លាប​វា​លើ​ធ្មេញ​ឈឺ​។ ប្រសិនបើ​វា​មិន​បាត់​ការឈឺចាប់​ទេនោះ លាប​វា​ម្តងទៀត​ឱ្យបាន​យ៉ាងតិច ៣ ដង​ក្នុង​មួយថ្ងៃ​។

​    ​១៥. ប្រព័ន្ធ​រំលាយ​អាហារ​
​    ​គ្រឿងផ្សំ​ទាំងពីរ​នេះ​នឹង​ជួយ​ដល់​ការរំលាយ​អាហារ​របស់​អ្នក​យ៉ាង​ងាយស្រួល បើទោះបីជា​ក្រោយ​ការទទួល​ទាន​អាហារ​ដ៏​ពិបាក​ក៏ដោយ​។ អ្នក​គ្រាន់តែ​លាយ​ម្សៅ​យីហ៊ុប​១​ស្លាបព្រា​កាហ្វេ​ជាមួយ​ទឹកឃ្មុំ ២ ស្លាបព្រា​បាយ​ហើយ​ទទួលទាន​វា មុនពេល​ពិសា​អាហារ​ទាំងបី​ពេល​។

​    ​១៦. អាយុ​វែង​
​    ​បន្លាយ​ជីវិត​របស់​អ្នកតា​មរយៈ​ការ​លាយ​ទឹកឃ្មុំ ៤ ស្លាបព្រា​បាយ ម្សៅ​យីហ៊ុប ១ ស្លាបព្រា​បាយ និង​ទឹក​ក្តៅ ២ កែវ​តូច​។ ដាំ​វា​ឱ្យ​ពុះ​តាមរបៀប​ដូច​ឆុងតែ​។ ផឹក​វា​ចំនួន ១/៤ នៃ​កែវ ហើយ​ផឹក​ឱ្យបាន ៣ ទៅ ៤ ដង​រៀងរាល់ថ្ងៃ​។ អ្នកនឹង​មើលទៅ​កាន់​តែមាន​សុខភាព​ល្អ ហើយ​ស្បែក​របស់​អ្នកនឹង​មាន​ភាព​ទន់​ល្មឿយ ខណៈ​ស្នាម​ជ្រីវជ្រួញ​នឹងត្រូវ​បាន​ពន្យារ​មិនឱ្យ​ឆាប់​ចេញមក​នោះទេ​។

​    ​១៧. ជំងឺ​ស្បែក​
​    ​លាយ​ទឹកឃ្មុំ​និង​ម្សៅ​យីហ៊ុប​ដាក់​លើ​កន្លែង​ដែល​កើត​ជំងឺ​ស្បែក រួច​ទុកចោល ៣០ នាទី​។ បន្ទាប់មក​លាង​សម្អាត​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ​។ អ្នកនឹង​ឃើញ​ប្រសិទ្ធភាព​ឆាប់ៗ​ជាមិនខាន​។

​    ​១៨. ជំងឺមហារីក​
​    ​បន្សំ​ទឹកឃ្មុំ​និង​ម្សៅ​យីហ៊ុប​អាចជួយ​ព្យាបាល​ជំងឺមហារីក​ក្រពះ​បាន​។ មនុស្ស​ដែល​កើត​ជំងឺ​នេះ​គួរតែ​ទទួលទាន​ម្សៅ​យីហ៊ុប ១ ស្លាបព្រា​បាយ និង ទឹកឃ្មុំ ១ ស្លាបព្រា​បាយ​។ ផឹក​វា​ឱ្យបាន​រាល់ថ្ងៃ និង​ផឹក​ឱ្យ​ជាប់​រយៈពេល ៣ ខែ​នឹង​ឃើញ​លទ្ធផល​។

​    ​១៩. អស់កម្លាំង​ល្ហិតល្ហៃ​
​    ​លាយ​ទឹកឃ្មុំ​កន្លះ​ស្លាបព្រា​បាយ និង​ម្សៅ​យីហ៊ុប​កន្លះ​ស្លាបព្រា​កាហ្វេ​ក្នុង​កែវ​ទឹក​មួយ​។ ផឹក​វា​នៅពេល​មាន​អារម្មណ៍​អស់កម្លាំង​ដើម្បី​បង្កើន​ថាមពល​និង​ភាពស្វាហាប់​មកវិញ​៕

adverise with khmeread
ប្រភព៖ ម៉ា​យ​ឡាយ​ស្តាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់