ឡូយមែន គង់ សុជាតិ ទៅលេងសិង្ហបុរី តែត្រូវក្រុមហ៊ុនមួយចាប់ឱ្យចុះកុងត្រា

​ដោយ-ខ្មែររីដ​ ៖ ភ្នំពេញ-បញ្ចេញស្នាមញញឹម ផ្អែមល្ហែមជាមួយគ្នា ក្នុងដំណើរកម្សាន្តក្រៅប្រទេស ​ដូចជាលក្ខណៈគូស្នេហ៍ថ្មោងថ្មី របស់ពិធីករ ពូកែសំដីទាំងទ្វេរ លោក ជា វិបុល និង អ្នកនាង គង់ សុជាតិ ​នោះមិនមែនគ្រាន់តែជាការដើរលេងធម្មតាទេ។

​ព្រោះជាថ្ងៃពិសេស ក្នុងឱកាសខួបកំណើតភរិយា លោក ជា វិបុល ​បានដឹកដៃគូស្នេហ៍ខ្លួនទៅប្រទេសសិង្ហបុរី ដើម្បីបង្កើតនិងរឹតចំណងស្នេហ៍ឲ្យកាន់តែរឹងមាំ។ ប៉ុន្តែអ្វីដែល ​មិននឹកស្មាននោះ គ្រោងការកម្សាន្តតែពីរនាក់ប្តីប្រពន្ធ ក៏ត្រូវបានបន្ថែមសមាជិក ទៀត ស្របពេលដែល អ្នកនាង ​គង់ សុជាតិ ត្រូវក្រុមហ៊ុន ម្សៅទឹកដោះគោ នូទ្រីលេត ស្ទាក់ចាប់ធ្វើការតែម្តង ព្រោះបានហោះទៅសិង្ហបុរី ​ដោយមិនបានព្រាងទុក។ អីចឹង គ្រោងការផ្អែមល្ហែម ពីរនាក់ប្តីប្រពន្ធ ត្រូវបានរំសាយ។

​បើតាមការឱ្យដឹងពី លោក ទឹម សុវណ្ណារ៉ា អគ្គនាយកក្រុមហ៊ុនម្សៅទឹកដោះគោ នូទ្រីលេត បាន​ឱ្យដឹងថា ​ដោយសារតែមានការសហការជាមួយនឹងពិធីការិនី គង់ សុជាតិ រយៈពេលមួយឆ្នាំកន្លងមកមានភាពរលូនទៅមុខ ​ដូច្នេះហើយ បានជាលោកនៅតែចង់ធ្វើការងារជាមួយនឹងអ្នកនាងបន្តទៀត។ ដូច្នេះ ​ការចេញដំណើរកម្សាន្តលើកនេះ ទោះបីពួកគាត់ទៅលេងសិង្ហបុរី ដោយខ្លួនឯង ក្នុងឱកាសខួបកំណើត អ្នកនាង ​គង់ សុជាតិ ក្តី ប៉ុន្តែលោកថា សម្រាប់ការចាយវាយ នៅទីនេះ ក្រុមហ៊ុន ម្សៅទឹកដោះគោ នូទ្រីលេត នឹងរាប់រង ​ត្បិត ម្តងនេះ ក៏ជាឱកាស ដែលអ្នកនាង ចុះកិច្ចព្រមព្រៀង ធ្វើជាអ្នកតំណាងផលិតផល របស់ ម្សៅទឹកដោះគោ ​បន្តនៅឆ្នាំ២០១៩ ផងដែរ៕

adverise with khmeread
Loading ad ...