ទារកអភ័ព្វនៅចិនកើតតាមរយៈការពពោះជំនួស បន្ទាប់ពីឪពុកម្តាយបង្កើតស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍កាលពី៤ឆ្នាំមុន

បន្ទាប់ពីកូនប្រុសតែមួយគត់របស់ពួកគាត់ស្លាប់ទៅ លោកយាយលោកតាពីរនាក់បានបោះជំហានដ៏ធំធេងមួយក្នុងការបន្តពូជពង្សរបស់ពួកគេ តាមរយៈការពរពោះជំនួស (ដោយប្រើមេជីវិតឈ្មោលដែលចិញ្ចឹមទុកនៅពេទ្យ)។ នេះបើយោងតាមវេបសាយ Beijing News បានបញ្ជាក់កាលពីថ្ងៃអង្គារ។

លោក Shen Jie និងលោកស្រី Liu Xi ដែលជាប្តីប្រពន្ធវ័យក្មេងមកពីទីក្រុង Yixing តំបន់ភាគខាងកើតខេត្តជៀងស៊ូ ប្រទេសចិន បានស្លាប់នៅក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៣។ វាបានកើតឡើងប្រាំថ្ងៃមុនពេលដល់ថ្ងៃត្រូវផ្សាំមេជីវិតនៅមន្ទីរពេទ្យ។ វាទាក់ទងនឹងអំប្រ៊ីយ៉ុងបង្កាត់ ដោយការប្រើប្រាស់បច្ចេកទេស Vitro Fertilization ចាក់បញ្ចូលទៅក្នុងស្បូនរបស់ស្រ្តីដើម្បីជួយដល់ប្តីប្រពន្ធមិនលទ្ធភាពបង្កើតកូន ឱ្យមានកូនរបស់ពួកគេផ្ទាល់។

ខណៈដែល Shen និង Liu ទាំងពីរនាក់គឺជាកូនទោលនៃគ្រួសាររបស់ពួកគេ អំប្រ៊ីយ៉ុងត្រូវបានថែរក្សានៅឯមន្ទីរពេទ្យ Nanjing Gulou Hospital បានក្លាយទៅជាក្តីសង្ឃឹមតែមួយគត់របស់ឪពុកម្តាយដ៏សោកសៅវ័យចំណាស់របស់ពួកគេនៃការបន្តរក្សាវង្សត្រកូលរបស់ពួកគេ។

ទោះជាយ៉ាងណាក្តី ខណៈដែលមិនមានបទបញ្ញត្តិនៅក្នុងប្រទេសចិនស្តីពីរបៀបក្នុងការយកអំប្រ៊ីយ៉ុងមនុស្សមិនទាន់ផ្សាំចេញពីមន្ទីរពេទ្យ ឪពុកម្តាយរបស់ Shen និង Liu បានជួបឧបសគ្គក្នុងនាំយកអំប្រ៊ីយ៉ុងមួយនេះចេញមន្ទីរពេទ្យ។

ប៉ុន្តែឪពុកម្តាយរបស់ Shen បានប្តឹងឧទ្ធរណ៍ជាបន្តបន្ទាប់ក្នុងការទទួលបានសិទ្ធិកាន់កាប់អំប្រ៊ីយ៉ុងនេះ។ នៅក្នុងខែកញ្ញា ឆ្នាំ២០១៤ បន្ទាប់ពីឈ្នះក្តី លោក Shen Xinnan ដែលជាឪពុករបស់ Shen Jie បានស្នើទៅមន្ទីរពេទ្យ Gulou Hospital of Nanjing ក្នុងការផ្តល់អំប្រ៊ីយ៉ុងមួយនេះដល់គាត់។ ទោះជាយ៉ាងណាក្តី មន្ទីរពេទ្យមួយនេះបាននិយាយថា អំប្រ៊ីយ៉ុងនឹងអាចត្រឹមតែផ្ទេរទៅកាន់ស្ថាប័នវេជ្ជសាស្ត្រផ្សេងទៀតប៉ុណ្ណោះ ជាជាងការផ្តល់សិទ្ធិដល់បុគ្គល។

ខណៈដែលមិនមានមន្ទីរពេទ្យក្នុងប្រទេសចិនមានឆន្ទៈក្នុងការទទួលយកអំប្រ៊ីយ៉ុងនេះ លោក Shen ត្រូវបានបង្ខំឱ្យសម្លឹងមើលទៅស្ថាប័នវេជ្ជសាស្រ្តក្រៅប្រទេសជំនួសវិញ។

នៅក្នុងខែមិថុនាឆ្នាំ២០១៦ គាត់ទទួលបានការយល់ព្រមពីការទទួលអំប្រ៊ីយ៉ុងពីមន្ទីរពេទ្យមួយកន្លែងក្នុងប្រទេសឡាវ ដោយមានជំនួយពីភ្នាក់ងារមួយរូបដែលផ្តល់ជូននូវសេវាកម្មឪពុកម្តាយពរពោះជំនួស។

បន្ទាប់ពីកំពុងបញ្ជូនអំប្រ៊ីយ៉ុងទៅកាន់ប្រទេសឡាវ ប្តីប្រពន្ធវ័យចំណាស់ទាំងពីរបានជួបនូវបញ្ហាដទៃទៀត ដែលជារបៀបក្នុងការស្វែងរកម្តាយពរពោះជំនួស។

យោងតាមបទបញ្ញត្តិបានចេញដោយក្រសួងសុខភាពចិនក្នុងឆ្នាំ២០១១ ការពរពោះជំនួសត្រូវបានហាមឃាត់ក្នុងប្រទេសចិន។ បទបញ្ញត្តិនេះបានចែងថា "ជំនួយបច្ចេកវិទ្យាបន្តពូជគួរតែត្រូវប្រើប្រាស់យោងតាមគោលនយោបាយផែនការគ្រួសាររបស់ប្រទេស ក្រមសីលធម៌ និងច្បាប់ពាក់ព័ន្ធ" ហើយ "មិនមានទម្រង់នៃការពរពោះចំនួសមួយចំនួនគឺត្រូវបានអនុញ្ញាត្តិនោះឡើយ"។

ទាំងនេះមានន័យថា ឪពុកម្តាយចំណាស់ទាំងពីរនឹងត្រូវស្វែងរកជំនួយពរពោះជំនួសពីភ្នាក់ងារលួចលាក់។ ហើយទីបំផុតពួកគេស្វែងបានម្តាយពរពោះជំនួសមួយរូបជាជនជាតិឡាវ ពីបេក្ខនារីជាច្រើនរូប។

នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧ ម្តាយពរពោះជំនួសជនជាតិឡាវរូបនេះបានផ្តល់កំណើតដល់ទារកប្រុសមួយរូបនៅក្នុងមន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុងក្វាងចូវ ខេត្តក្វាងទុង។ ជីដូនរបស់គាត់បានផ្តល់ឈ្មោះរបស់គាត់ថា Tiantian (មានន័យថាផ្អែមល្ហែមបំផុត)។

លោក Shen បាននិយាយថា "ក្មេងប្រុសមួយនេះគឺមាន "វាសនា" ដ៏ក្រៀមក្រំបំផុតអំឡុងការចាប់កំណើតមករបស់គាត់មកក្នុងលោកិយនេះ។ គាត់មិនមានឪពុកម្តាយ។ យើនឹងប្រាប់ការពិតដល់គាត់នៅថ្ងៃណាមួយ។ រឿងនោះគឺជៀសមិនរួច"។

លោក Shen បាននិយាយថា គាត់នឹងកុហក Tiantian ថាឪពុកម្តាយរបស់គាត់បានចេញទៅក្រៅប្រទេស ហើយបន្ទាប់ប្រាប់គាត់ពីការពិត ពេលដែលគាត់ធំធាត់សមលុ្មម៕

adverise with khmeread
Loading ad ...