Ff380cd6 705f 44ca 9054 31faa4f6c39a

កម្លាំងល្បាតប៉ូលិសខណ្ឌពោធិ៍សែនជ័យ ឃាត់មនុស្ស៦នាក់ប្រើថ្នាំញៀន

     ភ្នំពេញ ៖ មនុស្ស៦នាក់(ស្រីម្នាក់)ត្រូវបានកម្លាំងល្បាតរបស់ប៉ូលិសខណ្ឌពោធិ៍សែនជ័យ ចាប់ខ្លួនកាលពីវេលាម៉ោងជាង១២អាធ្រាត្រថ្ងៃទី៩ធ្នូឆ្នាំ២០១៥ ខណ:ពួកគេកំពុងសេពគ្រឿងញៀនជាក់ស្ទឹងនៅក្នុងភូមិសាស្ត្រសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
      ប៉ូលិសបានឲ្យដឹងថា បន្ទាប់ពីចាប់ខ្លួននិងប្រមូលបានវត្ថុតាងមួយចំនួនរួចមកជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនទាំង៦នាក់ ក៏បញ្ជូនមកប៉ុស្តិ៍រដ្ឋបាលកាកាប ដើម្បីសាកសួរនិងកសាងសុំណុំរឿងបញ្ជូនឡើងតុលាការតាមផ្លូវច្បាប់ ។ ប៉ូលិសពុំទាន់ផ្តល់អត្តសញ្ញាណជនសង្ស័យទាំង៦នាក់ភ្លាមៗនៅឡើយ ។
    ប៉ូលិសក៏បានអំពាវនាវ សូមបងប្អូនចូលរួមសហការផ្តល់ព័ត៌មាន តាមទូរស័ព្ទ​0977780031គ្រប់បទល្មើសដែលកើតមាន ក្នុងភូមិសង្កាត់ របស់បងប្អូនក្នុងភូមិសាស្រ្តខណ្ឌពោធិសែនជ័យ ៕

មតិយោបល់