ចាប់នាងដឹកតាមម៉ូតូយកទៅរំលោភនៅកណ្តាលវាលស្រែបានសម្រេច

​ព្រៃវែង​ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិសឃាត់ខ្លួន បន្ទាប់ពីនារី​វ័យ១៤ឆ្នាំ​ម្នាក់​ចោទប្រកាន់ថា ចាប់​នាង​ដឹក​តាម​ម៉ូតូ​យកទៅ​រំលោភ​បានសម្រេច​នៅ​កណ្ដាល​វាលស្រែ។
ស្ថិតនៅ​ភូមិ​ក្រាំង​ចិន ឃុំ​ស្ដៅ​កោង ស្រុក​បាភ្នំ ខេត្តព្រៃវែង កាលពី​ថ្ងៃទី០៩ ខែមេសា​ ឆ្នាំ២០១៨កន្លងទៅ​។

​ប៉ូលិសនិយាយថា​ ជនសង្ស័យ​ឈ្មោះ អាន ពុទ្រា ហៅ​យុ​ត ភេទ​ប្រុស អាយុ២១ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ជ​នាង ឃុំ​បា​នាល ស្រុក​ឈូក ខេត្តកំពត។

​រីឯ​ជនរងគ្រោះ​ឈ្មោះ​ ផ ន ណ ភេទ​ស្រី អាយុ១៤ឆ្នាំ ​មុខរបរ​ធ្វើស្រែ នៅ​ភូមិ​សិម្ពលី ឃុំ​ស្តៅ​កោង ស្រុ​បាភ្នំ ខេត្តព្រៃវែង។

​ក្មេងស្រីរងគ្រោះបានប្រាប់ប៉ូលិសថា​ នាងធ្លាប់ស្គាល់ជនល្មើសមួយ​រយៈពេល​មកហើយ លុះដល់​ថ្ងៃកើតហេតុ វេលា​ម៉ោង​ប្រហែល៨នាទី​យប់ ជនរងគ្រោះ បានធ្វើ​ដំណើរ​ចេញពីផ្ទះ​យាយ​ត្រឡប់ទៅផ្ទះ​របស់ខ្លួន​វិញ។ ដល់ពេល​ជនសង្ស័យ​ដឹក​ជនរងគ្រោះ ដល់​វាលស្រែ ចំងាយ​ប្រហែល៥០០មែត្រ​ពី​ផ្ទះ​ជនរងគ្រោះ ស្រាប់​ជនសង្ស័យ​ចាប់រំលោភ​រហូត​បានសម្រេច​។

​បន្ទាប់មកក្រុមគ្រួសារបានប្ដឹងដល់ប៉ូលិសឱ្យចាប់ខ្លួ​នចាត់ការតាមនីតិវិធី​៕

adverise with khmeread
Loading ad ...