ប៉ូលិសអន្តោប្រវេសន៍ បញ្ជូនជនជាតិចិន ៨៩ នាក់ ចេញពីប្រទេសកម្ពុជា តាមជើងយន្តហោះពិសេសរបស់ចិន ២ លើក

​ភ្នំពេញ៖ ប៉ូលិស នាយកដ្ឋានស៊ើបអង្តេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋាន ស៊ើបអង្តេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានសហការជាមួយក្រុមការងារប៉ូលិសចិន បានធ្វើការបញ្ជូនចេញជនបរទេស ជាជនជាតិចិនចំនួន៨៩នាក់ (​ស្រី១៥នាក់​) ចេញពីព្រះរាជាណាចក្រកម្ពុជាតាមប៉ុស្តិ៍ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ​ពាក់ពន្ធ័បទល្មើសហ្គេមអនឡាញ និងឆបោកតាមប្រព័ន្ធអ៉ីនធឺណេត តាមរយៈជើងយន្តហោះចំនួន២លើក​ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨នេះ។

​ប៉ូលិសនិយាយថា​ ជើងទី១- ពី PHNOM PENH ទៅ SHENZHEN ប្រទេសចិនវេលាម៉ោង២ និង៣០នាទីរសៀល តាមជើងយន្តហោះលេខ ZH 9046 ​មានជនសង្ស័យជាជនជាតិចំនួន៣៦នាក់ ស្រី​១៥នាក់ និងរួមដំណើរដោយក្រុមការងារប៉ូលិសចិន។

​ជើងទី២- ពី PHNOM PENH ទៅ GUANGZHOU BAIYUN ប្រទេសចិនវេលាម៉ោង៧ និង៣០នាទីយប់ តាមជើងយន្តហោះលេខ ZH 9044 មានជនសង្ស័យជាជនជាតិប្រុសចំនួន​៥៣នាក់ និងរួមដំណើរដោយក្រុមការងារប៉ូលិសចិន៕

adverise with khmeread
Loading ad ...