លោក Jurgen Klopp: Liverpool អាចយកឆ្នះក្រុមខ្លាំងៗក្នុងពិភពលោក

          បន្ទាប់ពីយកឈ្នះ​ក្រុម​ Man City​ ទាំងពីរជើង​ ហើយបានឡើង​ទៅវគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ CL អ្នកចាត់ការលោក Jurgen Klopp មានជំនឿថា ក្រុម Liverpool របស់លោកអាច​យក​ឈ្នះ​ក្រុម​ល្អបំផុតក្នុ​ងពិភព​លោកបាន ។

          ក្រុម​ហង្សក្រហមបាន​គេចផុតពីការព្យាយាម​វាយ​បក​របស់​ក្រុម​ស៊ីធី​ ហើយពួកគេបន្ត​យក​ឈ្នះ​ការ​ប្រកួត​ជើងទី​២ក្នុងលទ្ធផល​២-១ នៅ​ពហុកីឡា ដ្ឋាន Etihad Stadium។

          លោក Klopp បាន​និយាយថា​ “ខ្ញុំពិតជា​គិត​ថា ពួកគេគឺជា​ក្រុម​ល្អបំផុតក្នុង​ពិភព​លោកនៅពេលនេះ ប៉ុន្តែ​ខ្ញុំ​ដឹងថា យើងអាចយកឈ្នះ​ពួកគេ។ យើងស័ក្តិសម​នឹង​ឆ្លងចូលវគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ”។

          លោក Klopp បន្តថា “​អ្នកអាច​គិតថា លោក Pep Guardiola មិនសប្បាយចិត្តទេ​ នៅ​ពេលអាជ្ញាកណ្តាលបដិសេធគ្រាប់បាល់ ប៉ុន្តែ​យើងរកបាន​៥គ្រាប់​ ហើយ​របូត​តែ១គ្រាប់ទេ។ តាមធម្មតា តួលេខនេះ​មិនអាចទៅរួច​ទេ”។

          ក្រុម​ស៊ីធីបាន​បង្កើន​ការវាយ​សម្រុក​ដោយ​សង្ឃឹមថា នឹង​ទទួល​បាន​លទ្ធផលល្អនៅ​ជើងទី​២ ប៉ុន្តែ​ Liverpool អាចទប់ស្កាត់បាន។

          គ្រាប់បាល់​របស់ Gabriel Jesus បាន​ធ្វើឲ្យ​ក្រុម​ស៊ីធី​មាន​សង្ឃឹមឡើងវិញ ​ប៉ុន្តែបន្ទាប់ពី​អាជ្ញាកណ្តាល​បដិសេធមិនផ្តល់បាល់​របស់កីឡាករ Leroy Sane ក្រុម​ម្ចាស់​​ផ្ទះ City ​ចាប់ផ្តើមបែក​អារម្មណ៍​នៅវគ្គទី​២​ ហើយ​​បាត់បង់ទម្រង់លេង​ ដែលផ្តល់ឱកាសឲ្យ​ខ្សែប្រយុទ្ធ Mohamed Salah និង​ Roberto Firmino របស់​ Liverpool រកបាន​ម្នាក់​មួយគ្រាប់៕

adverise with khmeread
Loading ad ...