Anthony Martial អាចនឹងចាកចេញពី Man Utd នៅរដូវក្តៅនេះ

          ខ្សែប្រយុទ្ធដែលពុំសូវទទួលបានឱកាសលេង Anthony Martial អាចនឹង​រកច្រកចេញពី​ក្រុម​ Man Utd នៅ​រដូវក្តៅនេះ​ បន្ទាប់ពីបាន​បដិសេធ​មិនទទួល​យកការបន្ត​កិច្ច​សន្យា​ថ្មី។

          គេជឿថា Martial បានបដិសេធ​កិច្ច​ព្រមព្រៀងថ្មីដែលមាន​រយៈ​ពេល​៥ឆ្នាំ​ បន្ទាប់ពីខកចិត្តដោយសារតែមិនបាន​បង្ហាញមុខ​ញឹកញាប់ក្រោមការ​ដឹក​នាំ​របស់​លោក Jose Mourinho ។

          តាមសេចក្តីរាយការណ៍​របស់កាសែត RMC sport នៅបារាំង​បាន​ឲ្យ​ដឹងថា Martial បានបដិសេធ​កិច្ច​ព្រមព្រៀង​ថ្មីជាមួយ Man Utd ហើយ​តំណាង​របស់កីឡាករ​រូបនេះ​បាន​ជូនដំណឹងទៅ​ក្លឹបហង្សក្រហម​ពីបំណងចង់​ចាកចេញនៅ​រដូវក្តៅ​នេះ។

          ​ ចាប់តាំង​ពី​ការ​មកដល់របស់ Alexis Sanchez កាលពីខែមករា​មក កីឡាករ​សញ្ជាតិបារាំង​រូបនេះ​បាន​ចាប់ផ្តើម​បានតែ​២ប្រកួតប៉ុណ្ណោះ ហើយ​ឱកាស​លេងកាន់តែតិចទៅៗ។

          បើទោះបីជាជម្រើសជាតិបារាំងលោក Didier Deschamps បានកោះហៅMartial ឲ្យចូលក្នុងក្រុមជម្រើស​ជាតិ​ក៏ដោយ ក៏ខ្សែប្រយុទ្ធរូបនេះ​នៅតែបារម្ភ​ថា កង្វះ​ការប្រកួត​ជាមួយ​ Man Utd អាចធ្វើ​ឲ្យ​ខ្លួន​បាត់បង់កៅអីទៅវើលខាប់​នៅរុស្ស៊ីនៅរដូវក្តៅ​នេះដែរ។

          ក្លឹប Juventus, Spurs, Chelsea និង PSG សុទ្ធតែកំពុង​តាមដានស្ថានភាព​របស់​ Martial៕

adverise with khmeread
Loading ad ...