អតីតវីរបុរស Paolo Maldini ត្រៀមចូលរួមដើម្បីជួយក្រុមជម្រើសជាតិអ៊ីតាលី

          អតីតវីរបុរសអ៊ីតាលីលោក Paolo Maldini មិនបដិសេធ​ការវិលត្រឡប់​មក​កាន់​ក្រុម​ការងារបង្វឹក​ជម្រើស​ជាតិ​អ៊ីតាលីទេ​ ហើយយ​អះអាងថា លោក​ពិតជាចង់ជួយ​ក្រុម​ជើង​ឯក​វើលខាប់​បួន​សម័យកាល​នេះឲ្យ​ត្រឡប់​ទៅកម្រិតកំពូល​វិញខ្លាំងណាស់។

          Paolo ធ្លាប់បានលេង​១២៦លើកសម្រាប់ក្រុម​អ៊ីតាលី​ អំឡុង​អាជីព​ដ៏ត្រចះ​ត្រចង់​របស់លោក។ លោកបាន​ចូល​និវត្តពីក្រុម​ជម្រើស​ជាតិ​នៅ​ឆ្នាំ​២០០២ មុន​ពេល​ពួកគេ​បន្ត​លើកពាន​វើលខាប់​ឆ្នាំ​២០០៦។

          ស្របពេលដែល​អតីតមិត្ត​រួម​ក្រុម​ AC Milan លោក Alessandro Costacurta កំពុង​បំពេញ​ការងារនៅ​សហព័ន្ធបាល់ទាត់អ៊ីតាលី​ (FIGC) នោះ Paolo នឹងបើកចិត្ត​ទទួល​យក​ការវិលត្រឡប់មក​ជួយ​ក្រុម​ជម្រើស​ជាតិវិញ។

          Paolo បាននិយាយថា “​ខ្ញុំ​ប្រាកដជា​និយាយជាមួយ Costacurta ប៉ុន្តែ​ខ្ញុំតែង​តែ​ស្តាប់​យោបល់។ វាពិតជាពិបាកនិយាយថា ទេណាស់”។

ក្រុម​អ៊ីតាលី​ស្ថិតក្នុង​ដំណាក់កាលអន្តរកាល​ បន្ទាប់ពីខកខាន​មិន​បាន​ជាប់​ទៅ​​វើលខាប់រដូវក្តៅ​នៅប្រទេសរុស្ស៊ី​ទេ ដោយសារតែចាញ់​ក្រុមស៊ុយអែត​នៅ​វគ្គ​ជម្រុះផ្លេអហ្វ៕

adverise with khmeread