តែប៉ុណ្ណេះចូលឆ្នាំស្រឡាញ់ទឹកហើយ! ព្យុះព្រះអាទិត្យអាចនឹងវាយប្រហារលើផែនដី និងធ្វើឱ្យផ្កាយរណបមួយចំនួនខូច បន្ទាប់ពី...

ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា ព្យុះព្រះអាទិត្យដ៏ខ្លាំងមួយដែលបណ្តាលមកពីរន្ធដ៏ធំចំនួនបីនៅលើព្រះអាទិត្យបានបើក។ នេះបើយោងតាមកាសែត Daily Mail របស់អង់គ្លេសចេញផ្សាយថ្ងៃទី១១មេសា។

ព្យុះព្រះអាទិត្យនេះអាចមានកម្លាំងគ្រប់គ្រាន់ដើម្បីរំខានដល់ផ្កាយរណប និងបណ្តាលឱ្យមានការប្រែប្រួលនៃថាមពលអគ្គិសនី។

ព្យុះព្រះអាទិត្យដែលមានចលនាលឿននេះ បានបង្កើតដែនម៉ាញ៉េទិករបស់តារាមួយនេះ និង បើកផ្លូវចូលទៅក្នុងអវកាស ហើយត្រូវបានគេថតជាប់តំបន់ខ្មៅដ៏ធំពីផ្កាយរណប។

ហើយកម្ដៅជះដោយព្យុះព្រះអាទិត្យបានចាប់ផ្ដើមវាយលុកបរិយាកាសនៃភពផែនដីរបស់យើងរួចទៅហើយ។

មជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុអវកាសសហរដ្ឋអាមេរិក (SWPC) ជាអ្នកចេញសេចក្ដីប្រកាសទាក់ទងនឹងព្យុះកម្ដៅព្រះអាទិត្យមួយនេះ៕

adverise with khmeread