ធ្វេសប្រហែស, ធ្លាក់កន្សែងចូលកាំម៉ូតូចូលទាំងកូនអាយុ ១ ខែកន្លះស្លាប់ភ្លាមៗ

​ព្រៃវែង​ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់ទារកម្នាក់​ ដោយសារកន្សែងដែលកំពុងរំកូនចូលកាំម៉ូតូ, ចូលទាំងកូន នៅថ្ងៃទី១២ មេសា ឆ្នាំ២០១៨​ វេលាម៉ោង​៨ព្រឹក នៅចំណុចមុខផ្ទះឈ្មោះ ជុល អឿង ភេទប្រុស នៅភូមិឆ្អឹងជំនី ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង លើផ្លូវក្រាលកៅស៊ូ។

​សមត្ថកិច្ចនិយាយថា​ ទារក ឈ្មោះ អេង ម៉េងហ៊ួ ​អាយុ១ខែកន្លះ ឪពុកឈ្មោះ អូន អេង អាយុ២៩ឆ្នាំ និងម្តាយឈ្មោះ ម៉េង នាត អាយុ​១៩ឆ្នាំ រស់នៅ ភូមិច្រកច្របក់ ឃុំជុប ស្រុត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ​។​ មូលហេតុ ម្តាយខ្វះការប្រុងប្រយ័ត្ន ដែលបណ្តាលឱ្យកន្សែងដែលកំពុងរំកូនចូលកាំម៉ូតូចូលទាំងកូន បណ្ដាលឱ្យស្លាប់ភ្លាមៗ​។

​បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី​៕

adverise with khmeread