គ្រោះថ្នាក់ចរាចរណ៍កើតឡើង២លើកនៅស្រុក​ព្រៃនប់​ ស្លាប់ម្នាក់ និងរបួស៥នាក់

​ព្រះសីហនុ​ ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង២លើកនៅស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ បណ្តាលឱ្យស្លាប់ម្នាក់និងរបួស៥នាក់ជាបន្តបន្ទាប់​។

​ករណីទី១-នៅថ្ងៃទី​១១ ខែ​មេសា​ ឆ្នាំ​២០១៨​ វេលាម៉ោង​​១ និង០៥នាទីរសៀល​ លើផ្លូវ​ជាតិ​លេខ​៤​ ចន្លោះគីឡូម៉ែត្រ​ ២០១-២០២​ ស្ថិត​នៅ​ក្នុង​ភូមិ​ភូមិ​អូរតាសេក​ ឃុំ​អូរឧកញ៉្ញាហេង​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង​ រវាង​ រថយន្ត​ដឹកដីនិង​ រថយន្ត​ហាយឡិនឌរ័ ដែល​មាន​ទិសដៅ​ផ្ទុយ​គ្នា​ បណ្ដាល​ឱ្យ​រងរបួស​មនុស្ស​៥នាក់។

​ភ្លាមៗ សមត្ថកិច្ចមិនទាន់ស្រង់បានពីអត្តសញ្ញាណជនរងគ្រោះ និងអ្នកបើកបរនៅឡើយ​។ រីឯវត្ថតាង​រថយន្ត​ ចំនួន​០២គ្រឿង​ សមត្ថកិច្ចបានយក​មក​រក្សាទុក​នៅ​អធិការ​ដ្ឋាន​ប៉ូលិសស្រុក​ព្រៃនប់​ដោះស្រាយបន្ត។

​ករណីទី២- នៅថ្ងៃទី១១ មេសា ២០១៨ ម៉ោង៩ និង៣០នាទីនៅចន្លោះគីឡូម៉ែត្រ ១៩០ .១៩១ ស្ថិតនៅភូមិព្រៃនប់១ ឃុំព្រៃនប់ ​មានគ្រោះថ្នាក់ ចរាចរណ៍១កើតឡើង
រវាងរថយន្តក្រឡុកស៊ីម៉ងត៍និងម៉ូតូ​។

​សមត្ថកិច្ចនិយាយថា​ រថយន្តក្រឡុកស៊ីម៉ងត៍ពាក់ស្លាកលេខភ្នំពេញ ៣D ៦៦១៨ អ្នកបើកបរគេចខ្លួនទិសដៅទៅភ្នំពេញ បាន បុកម៉ូតូ០១គ្រឿងម៉ាកហុងដាពណ៌ខ្មៅពាក់ស្លាកលេខព្រះសីហនុ ១E ១២០៤ ទិសដៅស្របទិសគ្នាបណ្តាលឱ្យអ្នកបើកបរម៉ូតូឈ្មោះ ដាញ់ រ៉ូន​ ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ ស្លាប់ភ្លាមៗនៅនឹងកន្លែង។

​បច្ចុប្បន្នរថយន្តត្រូវបាន ប៉ូលិសយកទៅរក្សាទុកនៅអធិការដ្ឋាន ប៉ូលិស​ស្រុកព្រៃនប់ដោះស្រាយពេលក្រោយ​៕

adverise with khmeread
Loading ad ...