ឆក់កាបូបពីស្ត្រីអាមេរិកាំង ត្រូវបានប៉ូលិសវ៉ៃខ្នោះ២នាក់

​ភ្នំពេញ​ ៖ កម្លាំងប៉ូលិសប៉ុស្តិ៍វត្តភ្នំ បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ពី បទ​ជិះម៉ូតូឆក់កាបូបស្ពាយពីស្ត្រីជនបរទេស នៅចំណុចផ្លូវលេខ១០២ កែងផ្លូវលេខ១៣ ភូមិទី៥ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅថ្ងៃទី១១ មេសា ២០១៨ វេលាម៉ោង៣ និង​៣0នាទីរសៀល។

​ប៉ូលិសនិយាយថា ជនសង្ស័យ ១.ឈ្មោះ អឿ វុត្ថា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំសាលាពញាក្រែកផ្លូវលំ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ជាអ្នកបើកម៉ូតូ) និង២. ឈ្មោះ មាស ធារ៉ា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទីលំនៅមិនពិតប្រាកដ ​(ជាអ្នកធ្វើសកម្មភាពឆក់កាបូប)។ ជនសង្ស័យទាំង២នាក់ធ្លាប់ប្រើប្រាស់គ្រឿងញៀន។

​វត្ថុតាងចាប់យករួម​មាន​ កាបូបស្ពាយពណ៌ក្រហមដែលក្នុងនោះមានលុយចំនួន២០ដុល្លារ,វែនតាមួយនិងឯកសារមួយចំនួនត្រូវបានប្រគល់ឱ្យជនរងគ្រោះវិញ។ ម៉ូតូម៉ាក Nex ពណ៌ស លេខតួ និងលេខម៉ាស៊ីន 317308 ពាក់ស្លាកលេខតាកែវ 1N -1877 និងទូរស័ព្ទដៃ01គ្រឿងម៉ាកអាយហ្វូន5 ពណ៌ទឹកមាស (ជារបស់ជនសង្ស័យឈ្មោះ មាស ធារ៉ា) និងទូរស័ព្ទដៃ01គ្រឿងម៉ាក HUAWEI ពណ៌មាស (ជារបស់ជនសង្ស័យឈ្មោះ អឿ. វុត្ថា)។

​ចំណែក ជនរងគ្រោះឈ្មោះ SCHNITTMAN SUZANNE GEHRING ភេទស្រី អាយុ៧១ឆ្នាំ ជនជាតិ អាមេរិក​ កាន់លិខិតឆ្លងដែនលេខ 486009506 មុខរបរទេសចរណ៍ ស្នាក់នៅលើកប៉ាល់ទេសចរណ៍ បន្ទប់លេខ១១៧ ផ្លូវព្រះស៊ីសុវត្ថិ ភូមិ៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ។

​បច្ចុប្បន្ន កម្លាំងប៉ូលិសកំពុងធ្វើការឃាត់ខ្លួនជនសង្ស័យទាំង0២នាក់នៅអធិការដ្ឋានខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

adverise with khmeread