ធ្លាក់យន្តហោះយោធាអាល់ហ្សេរី ស្លាប់ទាហាន និង អាកាយានិកសរុប ២៥៧ នាក់

មនុស្សសរុប ២៥៧នាក់ត្រូវបានសម្លាប់ បន្ទាប់ពីយន្តហោះយោធាអាល់ហ្សេរីមួយគ្រឿងបានធ្លាក់នៅជិតរដ្ឋធានីកណ្តាលរបស់ប្រទេសនេះ។

មូលហេតុធ្លាក់យន្តហោះមួយនេះគឺមិនទាន់ច្បាស់នៅឡើយ ហើយការស៊ើបអង្កេតមួយត្រូវបានបើកដំណើរការ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិអាល់ហ្សេរី។

សេចក្តីថ្លែងការណ៍បានឱ្យដឹងទៀតថា បុគ្គលិក និងអាកាសយានិក ១០នាក់ និងអ្នកដំណើរចំនួន ២៤៧នាក់ ដែលភាគច្រើនជាទាហាន និងសាច់ញាតិរបស់ពួកគេ បានស្លាប់នៅក្នុងឧបទ្ទវហេតុនេះ។

អ្នករស់រានមានជីវិតមួយចំនួនទៀតកំពុងត្រូវបានព្យាបាលនៅឯមន្ទីរពេទ្យទាហាន។ នេះបើយោងតាមក្រសួងការពារជាតិបានបញ្ជាក់។

យន្តហោះមួយគ្រឿងនេះបានធ្លាក់នៅលើដីចម្ការមួយកន្លែងក្បែរនឹងអាកាសយានដ្ឋាន Boufarik នៅជិតរដ្ឋធានី Algiers ហើយក្រុមសង្គ្រោះបន្ទាន់ត្រូវបានបញ្ជូនយ៉ាងប្រញាប់ប្រញាល់ទៅកាន់តំបន់កើតហេតុនេះ៕

adverise with khmeread