ស្ត្រីម្នាក់មានវិបត្តិក្នុងគ្រួសាដាច់ចិត្តចងកសម្លាប់ខ្លួននៅចំរឹងបង្អួតចោលកូនអាយុ២ឆ្នាំ

ភ្នំពេញ​ ៖ នារីម្នាក់បានធ្វើអត្តឃាតចង កសម្លាប់ក្នុងបន្ទប់បាយក្នុងបុរីឡាយគង់ ព្រោះតូចចិត្តនឹងប្តីដែលមិនយល់ចិត្តចេះតែឈ្លោះគ្នាជារៀងរាល់ថ្ងៃ​ ​បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៥ និង៣០ នាទី ល្ងាចថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្ទះល្វែងលេខ១៣១Eo ជួរទី១៧ ក្រុមទី១៤ ផ្លូវលេខ០៩ ក្នុងបុរីឡាយគង់ភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ​។

​សមត្ថកិច្ចនិយាយថា​ នារីរងគ្រោះឈ្មោះ ពុះ ស្រីពៀញ ភេទ​ស្រី ​អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិ ស្ទឹងជ្រៅ ​ឃុំដើមមាន ស្រុកតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ​មានកូនស្រី១នាក់មានឈ្មោះ ស្រី​ ពេជ្រ ​អាយុ២ឆ្នាំ។ ប្តីឈ្មោះ ទួ សៅ លី​ ហៅ(តយ) ភេទប្រុស អាយុ​៣៣ឆ្នាំ មុខរបរធ្វើការនៅក្រុមហ៊ុនលក់ប្រេងម៉ាស៊ីន ស្នាក់នៅកន្លែងកើតហេតុខាងលើ​ មានស្រុកកំណើត ស្រុកបាទី​ ខេត្តតាកែវ។

​តាមប្រភពពីបងស្រីជនរងគ្រោះបានឱ្យ ដឹងថា​ គាត់បានតេទូរស័ព្ទទៅប្អូនស្រីរបស់គាត់មិនមានអ្នកលើកមានតែក្មួយស្រី អាយុ២ឆ្នាំ លើកនិយាយ ​ស្តាប់មិនបានដោយសង្ស័យក៏តេទៅប្តី ឱ្យទៅផ្ទះមើលថាតើប្អូនស្រីគាត់ទៅណាមិនបានលើកទូរស័ព្ទ?

​ពេលនោះ ​ប្តីក៏មកផ្ទះនៅវេលាម៉ោង០៥ និង៣០នាទីល្ងាចក៏ឃើញប្រពន្ធរបស់គាត់ចងកខ្សែលីឡុងនឹងចំរឹងដែកបង្អួចសម្លាប់ខ្លួនស្លាប់បាត់ទៅហើយ និងឃើញកូនឈរយំនៅចុងជើងម្តាយគួរ ឱ្យអាសូរខ្លាំងណាស់​ ក៏មានការភ្ញាកផ្អើលឡើងក៏តេហៅបងប្អូន និងសមត្ថកិច្ចឱ្យចុះមកកន្លែងកើតហេតុ។

​ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកដើម្បីធ្វើកោសល្យវិច័យនិងប្រគល់សពជនរងគ្រោះដល់សាច់ញាតិយកទៅធ្វើបុណតាមប្រពៃណី៕

adverise with khmeread
Loading ad ...