adverise with khmeread 1

​ប្រធាន​ក្លឹប Barcelona៖ Premier League គឺជា​គូប្រជែង​របស់​យើង មិនមែន Real Madrid ទេ​!

​លោក Josep Maria Bartomeu ជឿថា ដោយសារតែ​ការកើនឡើង​ឥទ្ធិពល​ហិរញវត្ថុ​របស់​ក្របខ័ណ្ឌ Premier League បន្ទាប់ពី​កិច្ចព្រមព្រៀង​សិទ្ធិ​ផ្សាយ​ទូរទស្សន៍ បណ្តា​ក្លឹប​នៅ​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស​គឺជា​គូប្រជែង​របស់​ក្រុម​អ្នកមាន​បុណ្យ Barcelona មិនមែន Real Madrid នោះទេ​។​

​នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយ BBC ប្រធាន​ក្លឹប Barcelona រូបនេះ​បាន​និយាយថា "Premier League គឺជា​បាល់ទាត់​ដែលមាន​ការប្រកួតប្រជែង​ល្អ​បំផុត ព្រោះ​វា​មាន​ចំណាប់អារម្មណ៍​ច្រើន​ពី​អ្នកគាំទ្រ ព្រមទាំង​មាន​ចំណូល​ដ៏​ច្រើន​ពី​សិទ្ធិ​ផ្សាយ​ទូរទស្សន៍​"​។​

"​យើង​ត្រូវតែ​ព្យាយាម​ឲ្យ​អស់ពី​លទ្ធភាព​របស់​យើង​ដើម្បី​បង្កើន​ចំណូល​របស់​ពួកយើង​និង​ស្ថានភាព​ហិរញវត្ថុ​របស់​យើង ដើម្បី​បណ្តុះ​ថ្នាល​ក្រុម​របស់​យើង​ឲ្យ​ស្ថិតនៅ​ជាមួយ​ពួកយើង​។ ហេតុនេះហើយ​បានជា​ខ្ញុំ​បារម្ភ ហើយ​យើង​កំពុងធ្វើការ​ងារ​នេះ​។ យើង​ចង់​រក្សា​កីឡាករ​មាន​ទេព​កោ​ស្យ​នៅទីនេះ​"​។​

​គាត់​ក៏បាន​និយាយ​ចំៗ​ឲ្យ​ក្រុម​ដែល​ចង់បាន​កីឡាករ​របស់​ក្រុម​អ្នកមាន​បុណ្យ​ថា "​គ្មាន​កីឡាករ​ណា​ម្នាក់​នៅក្នុង​ក្រុម​បាន​និយាយថា​ពួកគេ​ចង់​ចាកចេញ​នោះទេ​។ ពួកគេ​មិនមែន​នៅ Barcelona ដើម្បី​លុយ​ទេ​! ពួកគេ​នៅទីនេះ​ព្រោះតែ​បាល់ទាត់​និង​ការប្តេជ្ញាចិត្ត​របស់​ក្រុម​អ្នកគាំទ្រ​"៕

adverise with khmeread
ប្រភព៖ ម៉ាកា

មតិយោបល់