ក្រោយត្រាំចម្អកថា "ចាំឱ្យរុស្ស៊ីទប់គ្រាប់ឆ្លាតរបស់ខ្លួន ទប់ជាប់អត់" ឥឡូវរុស្ស៊ី ថាខែការពារអាកាសខ្លួននៅស៊ីរី អាចបាញ់ទម្លាក់មីស៊ីល ៨០ ដើមក្នុងពេលតែមួយ!

ប្រទេសរុស្ស៊ីបានប្តេជ្ញាបាញ់ទម្លាក់មីស៊ីលអាមេរិកណាមួយសំដៅមកលើស៊ីរី ដោយប្រើប្រព័ន្ធប្រឆាំងយន្តហោះដ៏គ្រោះថ្នាក់របស់ខ្លួន ចំពេលមានភាពតានតឹងកើនឡើងរវាងរដ្ឋាភិបាលក្រុងមូស្គូ និងក្រុងវ៉ាស៊ីនតោន។

របបផ្តាច់ការស៊ីរីរបស់លោក Bashar al-Assad ត្រូវបានការពារដោយប្រព័ន្ធប្រឆាំងមីស៊ីល S-400 ដ៏គួរឱ្យភ័យខ្លាចជុំវិញតំបន់ "កងដែក" ដែលផ្តល់ដោយវិមានក្រឹមឡាំង។

យោងតាមប្រទេសរុស្ស៊ី ប្រព័ន្ធកាំជ្រួច S-400 ដ៏ខ្លាំងបំផុតរបស់រុស្ស៊ីនេះ ត្រូវបានរចនាឡើង ដើម្បីកម្ទេចយន្តហោះ មីស៊ីល និងមីស៊ីលឆ្លងទ្វីប ដែលរួមមីស៊ីលបាញ់ចម្ងាយមធ្យមផងដែរ ហើយវាក៏អាចត្រូវបានប្រើប្រាស់ប្រឆាំងនឹងវត្ថុលើដីផងដែរ។

គ្រាប់មរណៈ S-400 ត្រូវបានគេដាក់ពង្រាយជាលើកដំបូងទៅកាន់ប្រទេសស៊ីរីក្នុងឆ្នាំ ២០១៥ និងបាញ់បានចម្ងាយ ២៤៨ ម៉ាយ (៤០០ គីឡូម៉ែត្រ) ហើយវាមានសមត្ថភាពផ្តល់ជាខែលគ្របដណ្តប់លើអាកាសនៅទូទាំងភាគប្រទេសស៊ីរីតែម្ដង។ សមត្ថភាពរបស់វា គឺបាញ់ចំគោលដៅរហូតដល់ ៨០ ក្នុងពេលដំណាលគ្នា ហើយវាអាចធ្វើដំណើរក្នុងល្បឿនជាង ១៦ ម៉ឺនគីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ។

រុស្ស៊ីក៏សង្ឃឹមផងដែរថា នឹងលក់ប្រព័ន្ធការពារដ៏ខ្លាំងក្លានេះទៅអ៊ីរ៉ង់ និងតួកគី ហើយវាគឺជាជោគជ័យមួយដើម្បីប្រឆាំងនឹងប្រព័ន្ធការពាររឹងៗរបស់អាមេរិក ដែលលក់បានតែ ៤០០ លានដុល្លារក្នុងមួយគ្រឿងប៉ុណ្ណោះ។

គួរបញ្ជាក់ថា មុននេះលោកត្រាំបានចម្អកឱ្យរុស្ស៊ីរឿងគំរាមបាញ់ទម្លាក់មីស៊ីលអាមេរិក ដែលហោះកាត់ស៊ីរី ដោយនិយាយថា "រុស្ស៊ីប្តេជ្ញាបាញ់ទម្លាក់រាល់មីស៊ីល ដែលបាញ់មកប្រទេសស៊ីរី។ ត្រៀមខ្លួនឱ្យហើយទៅ រុស្ស៊ីឯង ពីព្រោះមីស៊ីលទាំងនោះនឹងមកដល់ ទាំងអាថ្មី ទាំងអាល្អ និងទាំងអាឆ្លាតវៃទៀត!។ អ្នកឯងមិនគួរចាប់ដៃគូជាមួយអាសត្វសម្លាប់មនុស្សដោយឧស្ម័នទេ ដែលសម្លាប់ប្រជាជនខ្លួនឯង ហើយរីករាយជាមួយវាទៀត!"៕


adverise with khmeread
Loading ad ...